ជីវិតកម្សាន្ដ
ឯម រៀម បញ្ជាក់ថា ទេពកោសល្យច្នៃម៉ូដ បានហាត់រៀនចំណេះជំនាញនៅសាលារចនា និងវិចិត្រសិល្បៈ
បន្ទាប់ពីរងការរិះគន់ និងត្រូវបានសមាគមសិល្បករខ្មែរបានកោះហៅទៅពិភាក្សា និងសួរនាំជុំវិញការច្នៃម៉ូដសំលៀកបំពាក់មិនសមរម្យទៅចូលរួមកម្មវិធីធំមួយកាលពីថ្មីៗកន្លងទៅនេះលោក ឯម រៀម បានទទួលយកការរិះគន់របស់មហាជន និងសន្យាអនុវត្តតាមការណែនាំរបស់ប្រធានសមាគមសិល្បៈករខ្មែរ។

ជាការពិតអ្នកច្នៃម៉ូដល្បីឈ្មោះលោក ឯម រៀម កន្លងមកបានរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនព្រមទាំងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបន្ទាប់ពីលោកបានតុបតែងខ្លួនប្លែកដោយការច្នៃគ្រឿងអេឡិចត្រូនិច(រាជនីAI) ទៅចូលរួមកម្មវិធីសម្ភោធ MV បទ “ទេវរាជ” របស់តារាចម្រៀង ទេព បូព្រឹក្ស។
ដោយឡែក ក្រោយពីទទួលបានការណែនាំពីសមាគមសិល្បករខ្មែរ លោក ឯម រៀម បានចេញមកបញ្ជាក់ទៅកាន់អ្នកគាំទ្រ និងទស្សនិកជនថា ចំពោះទេពកោសល្យច្នៃម៉ូដរបស់លោកគឺបានចូលហាត់រៀនចំណេះជំនាញពីលោកគ្រូអ្នកគ្រូនៅសាលាចរនា និងវិចិត្រសិល្បៈបានយ៉ាងត្រឹមត្រូវ។

លោកនិយាយថា «Facebook ឯម រៀម មិនមាន Admin នៅក្រៅប្រទេសដូចអ្នក MMO ទេ ខ្ញុំបង្កើត Facebookមិនដើម្បីចង់បានលុយ ពី Facebook គឺចង់ចែករំលែកវិស័យច្នៃម៉ូដទៅដល់បងប្អូនដែលស្រឡាញ់ និងចូលចិត្តវិស័យនេះហើយក៏មិនចាំបាច់បំបុកលុយឱ្យFacebook Page ផ្សេងទៀតជួយផ្សព្វផ្សាយដើម្បីតែចង់ល្បី»។
ឯម រៀម លើកឡើងទៀតថា “មហាជនស្គាល់ EM RI EM ដោយសារទេពកោសល្យនៃសិល្បៈ ត្រូវចាំថា ឯម រៀម ជាអ្នក Graphic Design ដែលបានហាត់រៀនចំណេះជំនាញពីលោកគ្រូ អ្នកគ្រូនៅសាលាចរនា និងវិចិត្រសិល្ប:”។

គួររម្លឹកថា កន្លងមក ឯម រៀម ធ្លាប់រងការរិះយ៉ាងចាស់ដៃជាច្រើនដងមកហើយ និងក៏ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចេញវិធានការក្តៅព្រមានផងដែរក្រោយបង្ហោះរូបភាពស្រើបស្រាល ស្រាលននលគលនៅលើបណ្តាញសង្គមបណ្តាលឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និងសេចក្ដីថ្លៃថ្នូររបស់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


