ជីវិតកម្សាន្ដ
ឯម រៀម ស្នើឱ្យមហាជនចូលរួមគាំទ្រសិប្បកម្ម ឬហត្ថកម្មខ្មែរ
លោក ឯម រៀម ដែលមហាជនស្គាល់គ្រប់គ្នាថា ជាអ្នកច្នៃម៉ូដល្បីឈ្មោះបានចេញមុខមកស្នើដល់មហាជនចូលរួមគាំទ្រសិប្បកម្ម ឬហត្ថកម្មខ្មែរ ក្រោយរងការរិះគន់ជាថ្មីដែលយកក្រណាត់ជូតជើងច្នៃម៉ូដសំលៀកបំពាក់។

ជាការពិតលោក ឯម រៀម ថ្មីៗនេះបានបង្ហោះរូបភាពដោយភ្ជាប់ជាមួយការច្នៃនូវក្រណាត់ជូនជើងធ្វើជាសំលៀកបំពាក់ ខណៈមានមតិមួយចំនួនបានផ្ទុះការវែកញែកដោយខ្លះគាំទ្រ និងខ្លះទៀតបានរិះគន់យ៉ាងចាស់ដៃទៅលើ ឯម រៀម ផងដែរ។
ដើម្បីជាការឆ្លើយតប លោក ឯម រៀម បាននិយាយថា«ផ្ញើជូនអ្នកថ្លៃថ្នូរដែលដឹងគ្រប់រឿង ចេះគ្រប់រឿង រៀនគិតវិជ្ជមានខ្លះផងសូមចូលរួមថែរក្សាសិប្បកម្ម ឬហត្ថកម្មខ្មែរ បើផ្ទះ១ មានកំរាល១ គឺ អាចជួយសម្រួលជីវភាពរបស់ពួកគាត់ និងជួយលើកកំពស់ផលិតផលក្នុងស្រុក បើម្នាក់ៗប្រើប្រាស់កំរាលនាំចូលមិនយូទេសិប្បកម្ម ឬហត្ថកម្មខ្មែរនឹងត្រូវបាត់បង់»។

ដោយឡែក ក៏មានការបញ្ចេញមតិពីអ្នកគាំទ្រលោក ឯម រៀម ដែរថា ពេលខ្លះ ឯម រៀម ( EM Riem )គឺជាមនុស្សអស្ចារ្យ ទោះបីគាត់ធ្លាប់មានការច្នៃសំលៀកបំពាក់ឆ្គាំឆ្គងខ្លះព្រោះគាត់គិតថា ជាសិល្បៈ តែជាក់ស្តែងវាប៉ះពាល់វប្បធម៌ ឬអ្នកបុរាណនិយម។

ប្រភពបានបន្ថែមថា របស់ខ្លះគាត់យកមកបង្ហាញវាជាផ្នែកមួយនៃការផ្សព្វផ្សាយ និងជួយគាំទ្រដល់ជីវភាពអ្នកលក់ក្រណាត់ជូតជើងដែលធ្វើដោយដៃ ថែមទាំងមានតម្លៃថោកទៀតផង ។ លើកនេះគាត់អត់ឆ្កួតទេតែជាចេតនាល្អមួយក្នុងការលើកស្ទួយក្រណាត់ជូតជើងផលិតផលក្នុងស្រុករបស់ប្រជាជនខ្មែរ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


