Connect with us

ជីវិតកម្សាន្ដ

ក្រោយរងការរិះគន់ លោក ឯម រៀម ត្រូវប្រធានសមាគមសិល្បករខ្មែរ អញ្ជើញពិភាក្សាពាក់ព័ន្ធការច្នៃម៉ូដ

បានផុស

នៅ

បន្ទាប់ពី​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពាក់ព័ន្ធ​ការ​ច្នៃ​ម៉ូដ កាលពី​ថ្មីៗ កន្លងទៅ ទីបំផុត លោក ឯម រៀម ត្រូវបាន​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន អញ្ជើញ​ទៅ​ពិភាក្សា​ជុំវិញ​ការ​ច្នៃ​ម៉ូដ​ដែល​បាន​ធ្វើ​ឲ្យ​មហាជន​ហាក់​មាន​ការ​ថ្នាំងថ្នាក់​ចិត្ត និង​ប្រតិកម្ម​យ៉ាង​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៤ ថ្នាក់ដឹកនាំ​សមាគម​សិល្បករ​ខ្មែរ បាន​អញ្ជើញ​អ្នក​ជំនាញ​ច្នៃ​ម៉ូដ​លោក ឯម រៀម ដើម្បី​ជួបពិភាក្សា​ពាក់ព័ន្ធនឹង​ស្នាដៃ​ច្នៃ​ម៉ូដ​របស់​លោក នា​ពេល​កន្លងមក ជាពិសេស​ម៉ូដ​សម្លៀក​បំពាក់​មាន​លក្ខណៈ​សិចស៊ី​ប្លែកៗ ពី​គ្នា។

ក្នុង​ជំនួប​នោះ​ថ្នាក់ដឹកនាំ​សមាគម​សិល្បករ​ខ្មែរ បាន​សម្ដែង​នូវ​ការ​កោតសរសើរ​ចំពោះ​ទេពកោសល្យ​សិល្បៈ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​របស់​លោក ឯម រៀម ជាពិសេស​លោក​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​កម្រិត​ខ្ពស់​នៅ​ប្រទេស​មួយ​ចំនួន​ផង​ដែរ។ ទោះបីជា​យ៉ាងណា ថ្នាក់ដឹកនាំ​សមាគម ក៏បាន​លើកទឹកចិត្ត​ដល់​រូប​លោក​ក្នុង​ការ​បន្ត​ប្រើប្រាស់​ទេពកោសល្យ​ច្នៃប្រឌិត និង​សមត្ថភាព ដើម្បី​លើក​កម្ពស់​វិស័យ​កម្រ​នេះ​បន្ត​ទៀត។

ក្នុង​នោះ លោក ទិត ថាវរិទ្ធ ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​ស្នើ​ដោយ​ចំពោះ​ទៅកាន់​លោក ឯម រៀម ក្នុង​ការ​កែតម្រូវ​នូវ​ចំណុច​មួយ​ចំនួន ដែល​មហាជន​មិនទាន់​អាច​ទទួល​យក​បាន​នៅឡើយ​លើ​ស្នាដៃ​របស់​ខ្លួន ទោះ​គំនិត​ច្នៃប្រឌិត​ទាំង​នោះ​ជាទី​ពេញ​និយម និង​មាន​ការ​គាំទ្រ​នៅ​បស្ចិម​ប្រទេស​ក៏ដោយ។

ជាមួយគ្នា​នោះ លោក ឯម រៀម បាន​ទទួល​ស្គាល់​ពី​ការ​រិះគន់​របស់​មហាជន​ពិតមែន​មក​លើ​រូប​លោក និង​ព្រម​ទទួលយក​នូវ​មតិ​កែលម្អ​របស់​ថ្នាក់ដឹកនាំ​សមាគម​សិល្បករ​ខ្មែរ ហើយ​សន្យា​អនុវត្ត​តាម​ការ​ណែនាំ​នានា​លើកឡើង​ក្នុង​ជំនួប​នោះ។ ពោល រូបលោក នៅតែ​បន្ត​ច្នៃ​ម៉ូដ​ទៅតាម​គំនិត​របស់​ខ្លួន ដោយ​ចៀសវាង​នូវ​ភាព​សិច​ស៊ី​ជ្រុល​ហួសហេតុ នាំ​ឲ្យ​មហាជន​មិន​ពេញចិត្ត។

លោក​សង្ឃឹម​ថា មហាជន​ទូទៅ​មាន​ការ​យោគយល់​ដល់​រូបលោក និង​បើក​ចិត្ត​ទទួល​យក​នូវ​អ្វី​ដែល​ជា​ការ​ច្នៃ​ប្រឌិត​របស់​លោក​ផង​ដែរ។ ជាពិសេស​កុំ​មាន​ការ​ប្រមាថ​ដល់​រូបរាងកាយ មុខមាត់​របស់​លោក​ដែល​ផ្ដល់​ពី​ធម្មជាតិ ឬ​ការ​និយាយ​ប៉ះពាល់​ដល់​ឪពុកម្ដាយ​របស់​លោក​ដែល​មិនបាន​ចូលរួម ឬ​ដឹង​ឮ​ក្នុង​រឿ​នេះ។

លោក ឯម រៀម ក៏បាន​ប្ដេជ្ញា​ថា នឹង​ចូលរួម​សហការ​ជាមួយ​សមាគម​សិល្បករ​ខ្មែរ ដើម្បី​កសាង និង​អភិវឌ្ឍន៍​នូវ​ស្នាដៃ​ផ្សេងៗ ដោយ​ឈរ​លើ​មូលដ្ឋាន អាច​ថែរក្សា​បាន​នូវ​អត្តសញ្ញាណ​ជាតិ​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម