ជីវិតកម្សាន្ដ
លីន សោម៉ា អ្នកគាំទ្រយល់ថា ដូចមនុស្សពីរផ្សេងគ្នា ក្រោយសារភាពវះកាត់កែខ្ទង់ច្រមុះ
តារាចម្រៀងស្រីវ័យក្មេងកញ្ញា លីន សោម៉ា ថ្មីៗនេះ មានការទម្លាយដំណឹងថា តារាស្រីរូបនេះបានជ្រើសរើសយកការវះកាត់កែខ្ទង់ច្រមុះ ដើម្បីឲ្យមានភាពស្រស់ស្អាតបន្ថែមពីលើសម្រស់ធម្មជាតិមួយកម្រិតទៀត។

ប្រភពបានឲ្យដឹងថា តារាចម្រៀង លីន សោម៉ា មុននេះគឺបានជ្រើសរើសយកគ្លីនិចកែសម្ផស្សមួយកន្លែងដោយនាងសម្រេចចិត្តធ្វើកាវះកាត់កែខ្ទង់ច្រមុះឲ្យមានភាពស្រស់ស្អាតទាក់ទាញជាងមុន។ ក្នុងនោះមានការលើកឡើងថា តើបងប្អូនណាខ្លះកំពុងរងចាំមើលលទ្ធផលរបស់ IDOL យើង លីន សោម៉ា-Lin Souma?
ប្រភពនិយាយទៀតថា «តោះមកមើលលទ្ធផលរបស់អាយដលយើងបន្ទាប់ពីកែខ្ទង់ច្រមុះទាំងអស់គ្នា។ បន្ទាប់ពីបានទស្សនាវីដេអូនេះហើយចង់ឲ្យហ្វេនៗជួយដាក់ពិន្ទុមើលថា គាត់ស្អាតប៉ុន្មានភាគរយដែរ ហើយខុសប្លែកពីមុនប៉ុន្មានដឺក្រេ?»

ទោះបីយ៉ាងណា បន្ទាប់ពីមានការបញ្ចេញបែបនេះ ភ្លាមៗនោះគេឃើញមានអ្នកគាំទ្រមួយចំនួនបាននាំគ្នាវែកញែកដោយមានអ្នកខ្លះសរសើរថា លីន សោម៉ា ស្អាតប្លែងជាងមុនក្រោយកែច្រមុះ។ ដោយឡែកក៏មានខ្លះទៀតនិយាយបែបបង្អាប់លេងដែរថា នាងដូចមនុស្សពីរផ្សងគ្នាក្រោយវះកាត់កែខ្ទង់ច្រមុះរួច។
ចំណែកឯសាមីខ្លួនកញ្ញា លីន សោម៉ា បានលើកឡើងថា «នេះអត់ផាត់មុខបងប្អូនប្លែកបានប៉ុន្មានភាគរយដែរ?ទើបបាន ១៦ថ្ងៃទេ បន្តិចទៀតបានស្រកហើមជាងនេះទៀត។ តើចង់មើលវីដេអូពីមិនទាន់ធ្វើរហូតដល់ធ្វើហើយអត់បងប្អូនថាមានសកម្មភាពម៉េចខ្លះ? នាងបាននិយាយបន្ថែមថា ខែថ្មី ថ្ងៃថ្មី បើកទំព័រមុខថ្មី យ៉ាងម៉េចដែរបងប្អូន?»

ដូចដែលទស្សនិកជនបានដឹងហើយថា បេក្ខភាពដ៏លេចធ្លោកញ្ញា លីន សោម៉ា ដែលមានអាយុទើបតែ ២១ឆ្នាំ ទទួលបានជ័យជំនះដោយបានក្លាយជាម្ចាស់ពានកម្មវិធីប្រឡង Beat The Best រដូវកាលទី២ កាលពីរាត្រីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ ខណៈនាងទទួលប្រាក់រង្វាន់ចំនួន ២៤០០០ដុល្លារ។

អ្នកគាំទ្រចាំបានថា មុនក្លាយជាម្ចាស់ពាននៃការប្រឡងកម្មវិធី Beat The Best លីន សោម៉ា ក៏ធ្លាប់ប្រឡងកម្មវិធី Cambodian Idol រដូវកាលទី៣ និងកម្មវិធី ”ផ្ការីកក្នុងសួន“ និង Master Singer Cambodia ជាដើម។លីន សោម៉ា ក៏ត្រូវបានដឹងថា នាងជានិស្សិតឆ្នាំទី២ ផ្នែកគណនេយ្យ និងពន្ធដានៅវិទ្យាស្ថានជាតិគ្រប់គ្រងទៀតផង៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៦ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


