Connect with us

ជីវិតកម្សាន្ដ

ពេជ្រ ចរណៃ ប៊ិះគ្រោះថ្នាក់ពេលកំពុងហ្វឹកហាត់គុនដាវ

បានផុស

នៅ

អ្នកគាំទ្រមានការភ្ញាក់ផ្អើលគ្រប់ៗគ្នា បន្ទាប់ទស្សនាវីដេអូនៃការហាត់គុនដាវពីសំណាក់តារាសម្តែង និងជាគ្រូគុនល្បុក្កតោកញ្ញា ពេជ្រ ចរណៃ ដែលមានការភ្លាត់ស្នៀតរបូតផ្លែដាវចេញពីដងប៊ិះបង្កគ្រោះថ្នាក់ពេលកំពុងហ្វឹកហាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរយ:វីដេអូជិតមួយនាទីដែលត្រូវបានចែករំលែ កនៅលើបណ្តាញសង្គមគឺគេឃើញតារាស្រី ពេជ្រ ចរ ណៃ ដែលជាគ្រូបានបញ្ចេញក្បាច់នៃកាហាត់រៀនស្នាតផ្លែដាវ (ដាវពិត)ជាមួយក្រុមការងារដោយមានភាពស្វាហាប់ប៉ុន្តែអ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍នោះស្រាប់តែពេលកំពុងហាត់ក៏របូតផ្លែដាវចេញពីដងសំ ដៅមកក្បែរនាងតែសំណាងល្អមិនបណ្តាលឲ្យគ្រោះថ្នាក់។

ទោះបីយ៉ាណាភ្លាមៗនោះ កញ្ញា ពេជ្រ ចរណៃ ហាក់មិនបានបង្ហាញពីការតក់ស្លុតទេ ពោលគឺនាងបន្តការហាត់ជាធម្មតាគ្រាន់តែនាងបញ្ជាក់ដោយខ្លីថា ពេលមើលវីដេអូឡើងវិញស្ញើបណាស់ ខ្វះតែបន្តិចទេគ្រោះថ្នាក់គឺអាចកើតឡើងបានគ្រប់ពេល។

ជាមួយគ្នានេះដែរ មានអ្នកគាំទ្រមួយចំនួនបានលើកឡើងថា “ពេលហាត់លើកក្រោយ មិនគួរប្រើដាវបែបនោះទេ អាចប្តូរមករបស់ជ័រវិញល្អជាង”។

តារាសម្តែងកញ្ញា ពេជ្រ ចរណៃ ជារឿយៗតែងបានចេញមុខបំផុសដល់យុវជនឲ្យចូលរួមលើកស្ទួយ និងបង្ហាញសិល្បៈវប្បធម៌របស់ខ្មែរទៅកាន់ពិភពលោក តាមរយ:សកម្មភាពនានា ដូចជា ការបង្ហាញក្បាច់គុនល្បុក្កតោ ល្ខោនខោល និងបង្ហោះរូបភាពស្លៀកពាក់សំលៀកបំពាក់បុរាណខ្មែរជាដើម៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម