ជីវិតកម្សាន្ដ
រាជនីក្រមា មាន សូនីតា ប្ដេជ្ញាថែរក្សានិងការពារ “ក្រមាខ្មែរ” ដែលចុះជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី
ស្របពេលដែលក្រមាខ្មែរ ត្រូវបានចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ តារាសម្តែងមានងារជា “រាជនីក្រមា” កញ្ញា មាន សូនីតា បានបង្ហាញមោទនភាពជាខ្លាំង និងប្ដេជ្ញាឆន្ទ:ថែរក្សានិងការពារ”ក្រមាខ្មែរ”ឱ្យបានគង់ វង្ស។

ជាមួយគ្នានោះតារាស្រី មាន សូនីតា បានអះអាងទៀ តថានាងនឹងបន្តអភិវឌ្ឍ រចនា និង ច្នៃលម្អឥតឈប់ឈរសម្រាប់បង្ហាញដល់កូនខ្មែរជំនាន់ក្រោយ ខណ:មានមហាជននិងពលរដ្ឋខ្មែរទូទាំងប្រទេស បានសម្តែងការសាទរក្រោយក្រមាខ្មែរត្រូវបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។
កញ្ញា មាន សូនីតា បានលើកឡើងថា “នាងខ្ញុំមានសូ នីតា (រាជនីក្រមា) ពិតជាមានសេចក្ដីសោមនស្សឥតឧបមាចំពោះការដាក់ “ក្រមាខ្មែរ” ដែលបានបញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុង អាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) ដែលនេះជាក្ដីសង្ឃឹម និងក្ដីស្រមៃរបស់ខ្ញុំ និងប្រជាជនកម្ពុជាទាំងអស់”។
មាន សូនីតា បន្តទៀតថា នាងនិងកូនខ្មែរគ្រប់រូបសូមប្ដេជ្ញាថែរក្សានិងការពារ “ក្រមាខ្មែរ” ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនេះឱ្យបានគង់វង្ស មិនតែប៉ុណ្ណោះ នាងនឹងបន្តអភិវឌ្ឍរចនានិងច្នៃលម្អឥតឈប់ឈរសម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀត។

សូមបញ្ជាក់ថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាសអបអរសាទរការចុះ “ក្រមាខ្មែរ” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូនាកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មាការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុងសាធារណរដ្ឋប៉ារ៉ាហ្គាយ។
តាមរយ:ដំណឹងដ៏រំភើបនេះ បានធ្វើឲ្យមហាជនខ្មែរទូទាំងប្រទេសរំភើបចិត្តគ្រប់គ្នា ក្នុងនោះក៏ឃើញមានសិល្បករសិល្បការិនីព្រមទាំងមន្រ្តីរាជការនិងថ្នាក់ដឹកនាំនៅតាមក្រសួងនានា បានសម្តែងការចូលរួមអបអរសាទរផងដែរ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


