Connect with us

ជីវិតកម្សាន្ដ

សិល្បករ និងតារាម៉ូដែលល្បីៗ ត្រៀមបង្ហាញឈុតច្នៃដោយក្រមា ក្នុងព្រឹត្តិការណ៍វប្បធម៌ “រាត្រីចងចាំ”

បានផុស

នៅ

ដើម្បីអបអរសាទរខួប ៣២ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងការចុះក្រមាក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ សិល្បករនិងតារាម៉ូដែលល្បីៗ ត្រៀមបង្ហាញឈុតច្នៃដោយក្រមា ក្នុងព្រឹត្តិការណ៍វប្បធម៌ “រាត្រីចងចាំ” នៅថ្ងៃទី១៤ ខែធ្នូ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈព្រឹត្តិការណ៍វប្បធម៌ ដែលនឹងរៀបចំធ្វើនៅបរិវេណព្រះលានជល់ដំរី សិល្បករសិល្បការិនី និងតារាម៉ូឌែលល្បីៗត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបង្ហាញខ្លួនជាមួយឈុតច្នៃដោយក្រមា ដឹកនាំដោយរាជនីក្រមា កញ្ញា មាន សូនីតា ។ ខណៈព្រឹត្តិការណ៍នេះ គឺអាចចូលរួមទស្សនាដោយសេរី ចាប់ពីវេលាម៉ោង ១៨:០០នាទី ដោយមានការសម្តែងផ្ទាំងទស្សនីយភាពសិល្ប:ចម្រុះផងដែរ។

គួរជម្រាបថា “រាត្រីចងចាំ” ជាព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យ ដែលនឹងបង្ហាញនូវការចងចាំនៃសម្បត្តិសិល្បៈវប្បធម៌ខ្មែរទាំ ងរូបី និងអរូបីជាច្រើន ដែលបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ជាពិសេសក្នុងឱកាសអបអរសាទរដែលក្រមាខ្មែរ ត្រូវបានចុះក្នុងបញ្ជីតំណាងសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិ នៅទីក្រុង អាសង់ហ្សង់សាធារណរដ្ឋប៉ារ៉ាហ្គាយ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម