ជីវិតកម្សាន្ដ
រាជិនីក្រមា បង្ហាញស្នាដៃសម្លៀកបំពាក់បែបប្រពៃណី និងទាន់សម័យ លើកតម្កើងតម្លៃក្រមាខ្មែរ ក្នុងបរិបទសម័យថ្មី
រាជិនីក្រមា កញ្ញា មាន សូនីតា បានបន្តបញ្ចេញស្នាដៃច្នៃប្រឌិតថ្មីៗ ដោយនាំយក «ក្រមា» ដែលជាអត្តសញ្ញាណជាតិ និងជាបេតិកភណ្ឌវប្បធម៌អរូបីដ៏មានតម្លៃរបស់កម្ពុជា មកច្នៃជាឈុតសម្លៀកបំពាក់បែបប្រពៃណី និងទាន់សម័យយ៉ាងដ៏ស្រស់ស្អាត។ ស្នាដៃទាំងនេះ មិនត្រឹមតែបង្ហាញពីសោភ័ណភាពនៃវប្បធម៌ខ្មែរប៉ុណ្ណោះ ប៉ុន្តែឆ្លុះបង្ហាញពីសក្តានុពលក្នុងការអភិវឌ្ឍនផលិតផលបែបសិល្បៈ ឱ្យឆ្លើយតបនឹងតម្រូវការសម័យបច្ចុប្បន្នផងដែរ។

តាមការបង្ហាញស្នាដៃរបស់រាជិនីក្រមា បានរួមបញ្ចូលនូវការរចនាឈុតជាច្រើនទម្រង់ ចាប់ពីសម្លៀកបំពាក់បុរាណ ដែលរក្សាទុកអត្តន័យដើមនៃអត្តសញ្ញាណជាតិ រហូតដល់ម៉ូតទាន់សម័យដែលបន្ថែមភាពច្នៃប្រឌិត និងផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ ការច្នៃប្រឌិតនេះ បានធ្វើឱ្យ «ក្រមា» មិនត្រឹមតែជាវត្ថុប្រើប្រាស់ធម្មតា ប៉ុន្តែប្រែក្លាយជាផលិតផលម៉ូតដែលមានតម្លៃខ្ពស់ទាំងផ្នែកសិល្បៈ និងវប្បធម៌។


ទន្ទឹមនឹងការបង្ហាញនេអ សាធារណជនភាគច្រើនក៏បានបញ្ចេញមតិយល់ឃើញដែរថា ការបង្កើតស្នាដៃបែបនេះ គឺជាជំហានសំខាន់មួយដែរក្នុងការលើកស្ទួយអត្តសញ្ញាណជាតិ និងផ្សព្វផ្សាយវប្បធម៌ខ្មែរ ទៅកាន់ឆាកអន្តរជាតិ។ ជាពិសេស ក្នុងបរិបទសម័យឌីជីថល និងសកលភាវូបនីយកម្ម ការប្រើប្រាស់បេតិកភណ្ឌវប្បធម៌ដើម្បីបង្កើតផលិតផលថ្មី គឺជាវិធីសាស្ត្រដែលអាចទាក់ទាញយុវជន និងទីផ្សារអន្តរជាតិបានយ៉ាងមានប្រសិទ្ធភាព។
«ក្រមា» មិនត្រឹមតែមានតម្លៃជាប្រវត្តិសាស្ត្រ និងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញានៃអត្តសញ្ញាណ និងជីវិតរស់នៅរបស់ប្រជាជនខ្មែរ។ ដូច្នេះ ការច្នៃប្រឌិតរបស់រាជិនីក្រមា មាន សូនីតា គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាទុក និងអភិវឌ្ឍបេតិកភណ្ឌនេះ ឱ្យបន្តរស់រវើក និងសមស្របទៅនឹងសម័យកាលថ្មី។
គួរបញ្ជាក់ដែរថា ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការ UNESCO នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នាទីក្រុងអាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្កាយ៕


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


