Connect with us

ជីវិតកម្សាន្ដ

មាន សូនីតា ពន្យល់អ្នកចំអករឿងលក់ក្រមាជាង ១០ឆ្នាំទាំងមិនចំណេញ ឱ្យយល់ថា “លើសពីជំនួញ គឺផ្សព្វផ្សាយ”

បានផុស

នៅ

តារាសម្តែងស្រីអ្នកនាង មាន សូនីតា បានបង្ហាញការហួសចិត្តនិងបានពន្យល់យ៉ាងច្បាស់ បន្ទាប់ពីមានបុគ្គលមួយចំនួន បានធ្វើការរិះគន់និងសើចចំអកខ្លួនរឿងស៊ូទ្រាំលក់ក្រមាជាង ១០ឆ្នាំ ទាំងមិនចំណេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយមានការចំអកឱ្យខ្លួនថា ដើរលក់ក្រមាហេតុអ្វីមិនធ្វើការងារស្រួលទៅ! ឬធ្វើខ្លួនស្អាតៗដែលអាចរកលុយបានច្រើនជាងហ្នឹង កញ្ញាមាន សូនីតា បានបញ្ជាក់ទៅកាន់អ្នករិះគន់ខ្វះការពិចារណានោះវិញថា សម្រាប់ខ្លួន ការងារណាក៏មានតម្លៃ ដរាបណាខិតខំប្រឹងប្រែងដោយភាពស្មោះត្រង់ និងភាពជឿជាក់នៅលើភាពត្រឹមត្រូវរបស់ខ្លួនឯង។

តារាស្រីរូបនេះ ទទួលស្គាល់ដែរថា បើគិតមកទល់ពេលនេះ ហាងក្រមារបស់ខ្លួនបើកបានរយ:ពេលជាង ១០ឆ្នាំមកហើយ ខណៈខែណាក៏ខាត ឆ្នាំណាក៏ខាត ប៉ុន្តែមូលហេតុដែលកញ្ញានៅតែបន្តជំនួញមួយនេះ ក៏ព្រោះតែការស្រលាញ់។ តារាសម្តែងរូបនេះថា “១០ឆ្នាំដែលខ្ញុំជ្រើសរើសក្រមាជាជីវិតរបស់ខ្ញុំហើយ គ្មានពាក្យថាស្រួលទេ គ្មានពាក្យថាងាយស្រួល ឬចង់បោះបង់ទេ និងគ្មានពាក្យថានឿយហត់ឡើយព្រោះខ្ញុំមិនចង់ឱ្យក្រមាមួយនេះបាត់បង់គឺខ្ញុំចង់ឱ្យកូនខ្មែរស្គាល់ក្រមា និងស្គាល់ពីតម្លៃវប្បធម៌ដែលយើងមានហើយហាងមួយនេះ ពុំបានធ្វើឱ្យខ្ញុំទទួលបានប្រាក់ចំណូលទេ”។

កញ្ញាបន្ថែមថា ទោះបីហាងមួយធ្វើឱ្យនាងមិនទទួកបានប្រាក់ចំណូលពិតមែន ប៉ុន្តែបានបង្រៀននាងអំពីការតស៊ូនិងការអត់ធ្មត់ ឈឺចាប់តែនាងមានជំនឿនៅលើអ្វីដែលខ្លូនស្រលាញ់។

ជាមួយគ្នានេះ មាន សូនីតា ក៏ផ្តាំទៅអ្នកដែលចំអកខ្លួនឱ្យចងចាំថា កញ្ញាកំពុងតែតស៊ូដើម្បីរក្សាអត្តសញ្ញាណខ្មែរ គឺមិនមែនគិតតែរកលុយប៉ុណ្ណោះទេ ព្រោះមិនដែលអៀន ឬខ្មាសការងារដែលខ្លួនកំពុងធ្វើនោះទេពោលគឺរក្សាតម្លៃវប្បធម៌ជាតិ។ លើសពីនេះ កញ្ញាក៏ផ្តាំទៅសាធារណជនទាំងអស់ដូច្នេះថា “យើងជាខ្មែរត្រូវគាំទ្ររបស់ខ្មែរឈប់គាំទ្រផលិតផលរបស់ថៃជាមួយបងស្រី (រាជនីក្រម៉ាខ្មែរ) ជួយស៊ែរឱ្យពិភពលោកបានដឹងថា នេះជារបស់ខ្មែរមិនមែនជារបស់សៀម ឬក៏របស់ថៃទេ”៕ ដោយ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម