ជីវិតកម្សាន្ដ
តារាចម្រៀង ស៊ិន សុភ័ក្រ្ត ស្ងាត់ៗបង្ហាញមុខនារីដ៏ស្រស់ស្អាតម្នាក់ ថែមទាំងអះអាងថាជាគូដណ្តឹង
តារាចម្រៀងកូនភ្លោះនិងជាមន្ត្រីនគបាលរូបសង្ហាលោកស៊ិន សុភ័ក្រ្ត ថ្មីៗនេះបានធ្វើឲ្យមហាជននិងអ្នកគាំទ្រចាប់អារម្មណ៍គ្រប់ក្រោយដែលតារាប្រុសសង្ហារូបនេះ បានទម្លាយនារីដ៏ស្រស់ស្អាតម្នាក់ ដោយលោកអះអាងថាជាម្ចាស់បេះដូងថ្ងៃអនាគត់ទៀតផង។

ជាក់ស្តែងតាមរយ:រូបភាពបង្ហោះនៅលើបណ្តាញសង្គម ដោយមិនលាក់លៀមភ្នែកមហាជន គឺគេសង្កេត ឃើញតរាចម្រៀងលោក ស៊ិន សុភ័ក្រ្ត និងនារីគូស្នេហ៍រូបនោះបានស្រលាញ់គ្នាហើយមានភាពផ្អែមល្ហែមដោយបញ្ជាក់ថាចំណងស្នេហារបស់អ្នកទាំងពីរកាន់ តែមានភាពរឹងមាំផងដែរ។គេក៏ឃេីញថាFanៗ បានចូលរួមអបអរនិងជូនពរគូរស្នេហ៍អ្នកទាំង២ផងដែរខ ណ:កន្លងមកសុភ័ក្រ្ត មិនដែលធ្លាប់ឃេីញបង្ហាញមុខនារីណាម្នាក់នៅក្នុងបណ្ដាយសង្គមFacebook ឬ Tik Tokទ្បេីយ ។
ថ្លែងប្រាប់កម្ពុជាថ្មីតាមសាអេឡិចត្រូនិចលោក ស៊ិន សុភ័ក្រ្ត បានបញ្ជាក់ថាលោកពិតជាទទួលយកនារីគូ ស្នេហ៍មកឃុំគ្រងជាគូអនាគត់ដោយមិនវេចវេរឡើយ ខណ:ដែលចំណងស្នេហាពួកគេបានឈានដល់ពិធីភ្ជាប់រួចរាល់ហើយតែមិនបានធ្វើលក្ខណ:ធំដុំទេ។
លោក ស៊ិន សុភ័ក្រ្ត បាននិយាយទៀតថានារីស្រស់ស្អាតរូបនេះពិតជាគូស្នេហ៍លោកពិតមែនដោយពួក គេបានស្រលាញ់គ្នាមានរយ:ពេលយូរមកហើយដែរខណ:លោកនឹងនារីគូស្នេហ៍បានយល់ចិត្តគ្នាទៅវិញ ទៅមក។
លោកបន្តថា ឆ្លងតាមការមើលចិត្តគ្នាមួយរយ:អ្នកទាំ ងបានឲ្យចាស់ទុំទាំងខាងបានស្គាល់និងដឹងឭពីទំនា ក់ទងរបស់ពួកគេរួចហើយដែរ។តារាចម្រៀងកូនភ្លោះលោក ស៊ិន សុភ័ក្រ្ត បានបន្តថាលោកនឹងម្ចាស់បេះដូ ងរូបនេះគម្រោងនិងដឹកដៃគ្នាចូលរោងការតាមប្រពៃ ណីអាច១ឬ២ឆ្នាំទៀតបើសិនជាមានពេលវេលាគ្រប់ គ្រាន់។
សូមជម្រាបដែរថាតារាចំរៀងកូនភ្លោះឬTwin boys លោកស៊ិន សុភ័ក្រ្តនិងលោក ស៊ិន សុភា បច្ចុប្បន្នក្រៅពីអាជីពសិល្ប:អ្នកទាំងពីរក៏មានក្របខណ្ឌជាមន្រ្តីនគបាលផែនចរាចរណ៍ដ៏ស្រស់សង្ហាទៀតផង៕ អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


