ជីវិតកម្សាន្ដ
អាការជំងឺម្តាយកាន់តែធ្ងន់ វី ឌីណែត បានត្រឹមលើកដៃសំពះបន់ព្រះឲ្យជួយពីចម្ងាយ
មហាជននិងអ្នកគាំទ្រកាន់តែមានអារម្មណ៍រន្ធត់ចិត្តខ្លាំងបន្ទាប់ពីដឹងថាអាការជំងឺម្តាយតារាចម្រៀងកញ្ញា វី ឌីណែត ពេលនេះកាន់តែធ្ងន់ធ្ងរក្រោយចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យដោយសារកូវីដ-១៩។
បើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ លីដា វី ដែលត្រូវជាបងស្រីកញ្ញា វី ឌីណែត បានរៀបរាប់ថា អ្វីដែលឈឺចិត្តបំផុតពេលម្តាយឈឺមិនអាចសូម្បីតែមើលថែនិងមើលមុខម៉ាក់។សំបុត្រដែលផ្ញើអោយម៉ាក់ក៏ម៉ាក់មិនអាចអានដឹងឮអ្វីទាំងអស់Covidអើយសាហាវពេកហើយ។

ដោយឡែកនៅលើគណនីហ្វេកប៊ុកឈ្មោះ Sina ungក៏បានលើកឡើងដែរថា មីងពៅអើយកុំទាន់អាលទៅណា ចោលពួកយើងអី ពួកក្មួយមិនព្រមឲ្យមីងទៅណាចោលក្មួយជាដាច់ខាត។ ទេវតាអើយជួយមីងខ្ញុំផង យកឈ្នះឲ្យបានណាមីង ឆាប់ដឹងខ្លួនឡើង ឆាប់បានមកចាក់រូបឲ្យក្មួយទៀ ត ពេលមីងជានាំគ្នាទៅធ្វើអីញាំនៅផ្ទះវីឡាមីង ទៅបេះបន្លែផ្លែឈើដែលមីងនិងពូបានដាំ យើងជួបជុំបងប្អូនគ្រួសារយើងទៀតណាមីងណា។

ចំណែកកញ្ញា វី ឌីណែត ដែលត្រូវជាកូនឯណ្ណោះវិញ បានត្រឹមតែលើកដៃសំពះបន់ស្រន់ដល់ទេវតាឲ្យតាមថែរក្សានិងជួយឃុំគ្រងអ្នកម្តាយឲ្យរួចផុតពីជំងឺដ៏កាចសាហាវនេះ។ វី ឌីណែត បានរៀបរាប់ថាម៉ាក់អើយម៉ាក់ ម៉ាក់ត្រូវរឹងមាំម៉ាក់ត្រូវងើបឡើង ម៉ាក់ត្រូវឆ្លងឲ្យផុតណា។ តាមរយៈនេះមានទស្សនិកជនជាច្រើនបានផ្ញើសារជួនពរម្តាយ វី ឌីណែតគ្រប់គ្នា៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ