ព័ត៌មានជាតិ
បងស្រីបង្កើតរបស់តារាចម្រៀង វី ឌីណែត មានផ្ទៃពោះ៧ខែឆ្លងកូវីដ-១៩
ពិតជារឿងដែលកាន់តែមានការចាប់អារម្ម ណ៍ខ្លាំងទៀតខណ:ដែលបង ស្រី បង្កើត របស់ តារា ចម្រៀងកញ្ញា វី ឌីណែត ដែលមានផ្ទៃពោះ៧ខែតេស្តរកឃើញឆ្លងជំងឺកូវីដ-១៩ ។នេះបើយោងតាមការបញ្ជាក់នៅលើផេកសិល្បករកម្ពុជារបស់លោក អ៊ឹម ជីវ៉ា។

ប្រភពបានលើកឡើងថាការពីរសៀលថ្ងៃទី២២ខែ មីនាឆ្នាំ២០២១មនុស្ស ចំនួន៤នាក់ ទៀត ហើយរក ឃើញ ឆ្លង វីរុស កូវីដ-១៩នៅ ក្នុង ហាង កែ សម្ផស្ស មួយកន្លែងឈ្មោះថា Master Care Cambodia ដែល មាន ទីតាំង នៅខណ្ឌ បឹងកេងកង រាជធានីភ្នំ ពេញ ។
ប្រភពបន្តថាក្នុង ចំណោម អ្នក ឆ្លង ថ្មី ទាំង៤នាក់ នេះ មាន ម្នាក់ គឺ ជា ស្ត្រី មាន ផ្ទៃពោះ៧ ខែដែល ត្រូវ បាន ឲ្យ ដឹង ថាជា បង ស្រី បង្កើត របស់ តារា ចម្រៀង វី ឌីណែតមានឈ្មោះថា វី ឌីណា ។បច្ចុប្បន្ន អ្នក ជំងឺ ទាំង៤នាក់ត្រូវ បាន ដាក់ ឲ្យ សម្រាក ព្យាបាល នៅ ស ណ្ឋាគារ The Great Duke ។

យ៉ាងណាមិញក្រោយដំណឹងនេះបានបាចសាចក្នុងស្រទាប់មហាជននោះគេសង្កេតឃើញមានប ណ្តាមិត្តភក្តិ និង អ្នកលេងហ្វេសប៊ុកបានផ្ញើសារលើកកម្លាំងចិត្តដល់បងស្រីតារាចម្រៀង វី ឌីណែត យ៉ាងច្រើនសូមឲ្យរឹងមាំនិងឆាប់ជាវិលមកជុំគ្រួសារវិញ៕
អត្ថបទ ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


