ជីវិតកម្សាន្ដ
G-Devith ថាធ្លាប់បានឆ្លងកាត់ពិធីក្រុងពាលីច្រើនដង តែថ្ងៃនេះ ជាបំណងប្រាថ្នានិងការសន្យា ៨ឆ្នាំមុន
តារាចម្រៀងរ៉េបលោក ងួន ចាន់ដាវិត ហៅ G-Devith បានបញ្ជាក់ថា លោកធ្លាប់បានឆ្លងកាត់ពិធីក្រុងពាលីច្រើនលើសពីរយដង ប៉ុន្តែពិធីក្រុងពាលីថ្ងៃនេះ គឺជាបំណងប្រាថ្នាក៏ដូចជាការសន្យាកាលពី ៨ឆ្នាំមុន ពីបុរសម្នាក់ទៅកាន់នារីជាគូស្នេហ៍។

ការលើកឡើងរបស់តារាចម្រៀងរ៉េបល្បីឈ្មោះលោក G-Devith ស្របពេលដែលលោក និងភរិយា អ្នកនាង ទេព បូព្រឹក្ស បាននិងកំពុងចូលរោងជ័យតាមប្រពៃណីនាថ្ងៃទី០៦ ខែមិថុនានេះ ខណ:មានមហាជននិងអ្នកសិល្ប:ជាច្រើន បានសម្តែងការចូលរួមអបអរហើយជូនពរគួរស្វាមីភរិយាអ្នកទាំងពីរ។

ទន្ទឹមនឹងក្តីរីករាយនេះ លោក G-Devith បានរំលឹកអតីតកាលធ្លាប់ហែលឆ្លងជាមួយគ្នា ដោយរៀបរាប់ថា “ឆ្លងកាត់រឿងរ៉ាវជាច្រើនក្នុងជីវិតជាគូ ព្យុះភ្លៀងទឹកភ្នែកភាពសប្បាយរីករាយ និងភាពជោគជ័យប្រៀបដូចជាខ្សែភាពយន្តជីវិត”។
លោកបន្តថា “នារីម្នាក់ដែលផ្ដល់ភាពជឿជាក់លើដៃគូដោយហ៊ានដាក់ជីវិតជាដើមទុនរវាងគ្នានិងគ្នា ស្ម័គ្រចិត្តតស៊ូររងទុក្ខឆ្លងកាត់ពាក្យសម្ដីស្ដីថា តែទោះជាក្នុងកាល:ទេស:ណាក៏សច្ចាថា និងដើររួមគ្នារហូតទោះជាឆ្លងមហាសមុទ្រភ្លើងសមុទ្រផ្សែងឆ្លងដែនភ្នំមាសក្ដីក៏មិនរាថយ”។
តារាចម្រៀងរ៉េបលោក G-Devith បានបន្ថែមថា ពួកយើងពុះពាថែរក្សានូវចំណងដៃនៃដំណក់ឈាមដែលប្រទានដោយទេវតា ថ្ងៃនេះបងសូមគោរពនូវពាក្យសន្យា ជូននូវផ្កាស្លាបំពេញមុខលោកមេបាគ្រូបាអាចារ្យ ញាតិមិត្ត សង្គម និងអ្នកគាំទ្រទាំងអស់ដែលជាសក្ខី ដោយថ្ងៃនេះជាថ្ងៃជ័យក្នុងនាមជាប្រពន្ធប្ដីស្របច្បាប់ស្របប្រពៃណីសច្ចាភក្ដីជានិរន្តរ៍៕ ចាន់រ៉ា



-
ព័ត៌មានជាតិ១៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


