ជីវិតកម្សាន្ដ
ឆេះមិនសល់អ្វី! ពេជ្រ ចរណៃ បានត្រឹមសំពះដឹងគុណក្រុមពន្លត់អគ្គិភ័យ និងសុំការយោគយល់ពីម្ចាស់ផ្ទះ ក្នុងកាតព្វកិច្ចសង
បន្ទាប់ពីហេតុការណ៍អគ្គិភ័យឆាបឆេះហាងទាំងស្រុងខាតបង់អស់លុយខ្ទង់ម៉ឺនដុល្លារ តារាសម្តែងនិងជាគ្រូបង្ហាត់ក្បាច់គុនល្បុក្កតោ កញ្ញា ពេជ្រ ចរណៃ ជាថ្មីម្តងទៀតនៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានលើកដៃសំពះសុំការយោគយល់ពីម្ចាស់ផ្ទះទុកឱកាសឱ្យខ្លួនបានសម្រួលលើរឿងនេះ។

កញ្ញា ពេជ្រ ចរណៃ បានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យអគ្គីសភ័យលេបត្របាក់ហាងនាងស្ទើរអស់ទាំងស្រុងនេះបណ្តាលមកពីផ្ទុះសេខ្សែភ្លើងដែលដំបូងឡើយឆេះរាលដាលចេញពីពីដានខាងលើទើបធ្វើឲ្យអណ្តាតភ្លើងឆេះយ៉ាងសន្ទោសន្ធៅនៅត្រឹមតែរយ:ពេលប្រមាណជាង១០នាទី។
តារាស្រី ពេជ្រ ចរណៃបានឲ្យដឹងនារសៀលថ្ងៃនេះថា “នាងខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំ បងៗកងកម្លាំង ដែលជួយអន្តរាគមន៍ក្នុងករណីអគ្គីភ័យកាលពីយប់មិញនៅក្នុងហាងរបស់នាងខ្ញុំ ហើយក៏សូមអភ័យទោសចំពោះម្ចាស់ផ្ទះជួល សង្ឃឹមថាម្ចាស់ផ្ទះនឹងមានការយោគយល់ និងទុកឱកាសឲ្យនាងខ្ញុំបានសម្រួលលើរឿងនេះដោយទឹកចិត្តស្រឡាញ់រាប់អាន”។
កញ្ញា ពេជ្រ ចរណៃ បានបន្តទៀតថា នាងក៏សូមអរគុណដល់បងប្អូនជនរួមជាតិទាំងអស់ដែលបានចូលរួមជួយគាំទ្រលើកទឹកចិត្តនិងមានការបារម្ភចំពោះនាងក៏ដូចជាគ្រួសារ។ គួរបញ្ជាក់ថា ហេតុការណ៍អគ្គិភ័យដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៨:៣០នាទី យប់ថ្ងៃទី១៨ ខែមិថុនា ស្ថិតនៅទីតាំងហាងតារាសម្តែងល្បីឈ្មោះកញ្ញា ពេជ្រ ចរណៃ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោករាជធានីភ្នំពេញ។ អគ្គិសភ័យនេះបានលេបត្របាក់ហាងទាំងស្រុងប៉ុន្តែសំណាងល្អពុំមានមនុស្សគ្រោះថ្នាក់៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


