ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំងប្រាប់ថា ខ្លួននឹងគាំទ្រលោក ត្រាំ សម្រាប់រង្វាន់ណូបែលសន្តិភាព
ជំនួយការរបស់វិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយនាថ្ងៃសុក្រទី១០ខែតុលានេះថា ប្រទេសរុស្ស៊ីនឹងគាំទ្រការតែងតាំងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រាប់រង្វាន់ណូបែលសន្តិភាព។

លោក Ushakov បានប្រាប់អ្នកយកព័ត៌មានរដ្ឋរុស្ស៊ី TASS ថា «វិមានក្រឹមឡាំងនឹងគាំទ្របេក្ខភាពរបស់លោក ត្រាំ» ដោយកត់សម្គាល់ពីការកោតសរសើររបស់ទីក្រុងមូស្គូចំពោះកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់លោក ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
អ្នកឈ្នះរង្វាន់ណូបែលសន្តិភាពសម្រាប់ឆ្នាំ២០២៥ នឹងត្រូវបានប្រកាសនាថ្ងៃសុក្រនេះ ទោះបីជាអ្នកវិភាគនិយាយថា លោក ត្រាំ ទំនងជាមិនអាចទទួលបានពានរង្វាន់នេះនៅឡើយទេ។
រុស្ស៊ីបានសម្តែងការដឹងគុណម្តងហើយម្តងទៀតចំពោះការប៉ុនប៉ងរបស់លោក ត្រាំ ក្នុងការបង្កើតបទឈប់បាញ់នៅអ៊ុយក្រែន។ ការប្រកាសការគាំទ្ររបស់រុស្ស៊ី ធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានលើកឡើងថា ក្រុងកៀវ នឹងតែងតាំងលោក ត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាព បើគាត់ទទួលបានជោគជ័យក្នុងការបញ្ឈប់សកម្មភាពយោធារបស់រុស្ស៊ី។
ទោះជាយ៉ាងណាក៏ដោយ លោក Ushakov បានថ្កោលទោសការប៉ុនប៉ងរបស់លោក ហ្សេលេនស្គី ក្នុងការភ្ជាប់ការតែងតាំងទៅនឹងការផ្តល់មីស៊ីល Tomahawk របស់អាមេរិកដល់ទីក្រុងកៀវ។ លោក Ushakov បានហៅគំនិតនេះថា «អាក្រក់ក្រៃលែង» និង «ឆោតល្ងង់»។ លោកបាននិយាយថា «រង្វាន់សន្តិភាពសម្រាប់ការផ្គត់ផ្គង់សព្វាវុធ នោះជាគំនិតដ៏ចម្លែកបំផុត»៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


