Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី៖ អ៊ុយក្រែននឹងតែងតាំង ត្រាំ សម្រាប់ពាន​ណូបែលសន្តិភាព បើគាត់បញ្ចប់សង្គ្រាម

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយ​ថា អ៊ុយក្រែននឹងតែងតាំងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រាប់​ពាន​រង្វាន់ណូបែលសន្តិភាព ប្រសិនបើគាត់ជោគជ័យក្នុងការបញ្ឈប់សកម្មភាពយោធារបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះផ្សាយ​របស់ Ukrainska Prava កាល​ពី​ថ្ងៃ​ទី​៩​ខែ​តុលា​ឆ្នាំ​២០២៥ លោក ហ្សេលេនស្គី បាន​​ប្រាប់​ថា «ផែនការបញ្ចប់សង្រ្គាមនឹងមិនមានលក្ខណៈសាមញ្ញនោះទេ ប៉ុន្តែវាពិតជា​មាន​ផ្លូវឆ្ពោះទៅមុខ។ ហើយប្រសិនបើ​លោក ត្រាំ ទទួលបានបទឈប់បាញ់សម្រាប់ពិភពលោក និងជាពិសេសប្រជាជនអ៊ុយក្រែន នោះគាត់គួរតែត្រូវបានតែងតាំងសម្រាប់​ពាន​រង្វាន់ណូបែលសន្តិភាព។ យើងនឹងតែងតាំងគាត់ពីអ៊ុយក្រែន»។

មេដឹកនាំអ៊ុយក្រែនបានបន្ថែមថា លោកជឿថា គោលដៅរបស់លោក ត្រាំ គឺនាំភាគីទាំងពីរមកកាន់តុចរចា និងបញ្ឈប់ការប្រយុទ្ធគ្នា។

លោក ហ្សេលេនស្គី បាន​រៀបរាប់​​ថា «ខ្ញុំគិតថា ប្រធានាធិបតី ត្រាំ ចង់ឲ្យ​យើងនៅតុចរចា ហើយយើងគាំទ្រផ្លូវនេះ។ ខ្ញុំគិតថា គាត់ចង់បានបទឈប់បាញ់ និងបញ្ចប់សង្រ្គាម។ ខ្ញុំជឿថា នោះគឺជាគោលដៅរបស់គាត់តាំងពីដំបូងមក»។

សូម​ជម្រាប​ថា លោក ត្រាំ បានសម្តែងដោយបើកចំហនូវបំណងប្រាថ្នារបស់គាត់សម្រាប់ពានរង្វាន់នេះ ហើយអះអាងថាបានបញ្ចប់សង្រ្គាមជាច្រើនក្នុងអំឡុងពេលលោកធ្វើជាប្រធានាធិបតី។ ការអត្ថាធិប្បាយចុងក្រោយបង្អស់របស់​លោក ហ្សេលេនស្គី បានកើតឡើងបន្ទាប់ពីបទឈប់បាញ់មួយត្រូវបានប្រកាសនៅក្នុងសង្គ្រាមអ៊ីស្រាអែល-ហ្គាហ្សា ដែលជាគំនិតផ្តួចផ្តើមដែលលោក ត្រាំ បានចូលរួម៕

ដោយ៖​ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម