ព័ត៌មានអន្ដរជាតិ
ភ្នំភ្លើង Lewotobi របស់ឥណ្ឌូណេស៊ីផ្ទុះបញ្ចេញផេះកម្ពស់ ១០ គីឡូម៉ែត្រទៅលើមេឃ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៥ខែតុលា ភ្នំភ្លើង Lewotobi Laki-laki នៅលើកោះ Flores របស់ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះពីរដងកាលពីយប់ថ្ងៃអង្គារ ដោយបានបញ្ជូនផេះភ្នំភ្លើងដ៏ធំរហូតដល់ ១០គីឡូម៉ែត្រទៅលើមេឃ។

អាជ្ញាធរឥណ្ឌូណេស៊ីបានបង្កើនស្ថានភាពប្រកាសអាសន្នរបស់ភ្នំភ្លើងដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីបានរកឃើញការកើនឡើងនៃសកម្មភាពរញ្ជួយដីដ៏ជ្រៅជាសញ្ញាបង្ហាញពីសក្តានុពលមានការផ្ទុះដ៏ធំ។ ទោះបីរហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីអ្នកស្លាប់ ឬការខូចខាតនៅឡើយទេ ប៉ុន្តែប្រជាពលរដ្ឋ និងអ្នកទេសចរត្រូវបានព្រមានឱ្យនៅឆ្ងាយពីតំបន់គ្រោះថ្នាក់ ដោយមានផែនការជម្លៀសចេញ។
ការផ្ទុះនេះបានរំខានដល់ការដឹកជញ្ជូន ដោយបង្ខំឱ្យបិទអាកាសយានដ្ឋាន Maumere ស្ថិតនៅចម្ងាយប្រហែល ៦០ គីឡូម៉ែត្រភាគខាងលិចនៃភ្នំភ្លើងជាបណ្ដោះអាសន្ន។ ក្រុមមន្ត្រីក៏បានព្រមានសហគមន៍នៅក្បែរនោះអំពីហានិភ័យនៃ លំហូរភក់ភ្នំភ្លើងដែលអាចកើតឡើងប្រសិនបើមានភ្លៀងធ្លាក់ខ្លាំងបន្ទាប់ពីការផ្ទុះនេះ។
ភ្នំភ្លើង Lewotobi បានផ្ទុះចុងក្រោយកាលពីខែកក្កដា និងបានបញ្ចេញផេះកម្ពស់ ១៨ គីឡូម៉ែត្រទៅលើមេឃ ដែលបណ្តាលឱ្យមានការលុបចោលជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិរបស់កោះបាលី។
គួរបញ្ជាក់ថាប្រទេសឥណ្ឌូណេស៊ី ដែលមានទីតាំងនៅតាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិក «Ring of Fire» គឺជាជម្រកនៃភ្នំភ្លើងសកម្មជាង ១២០ និងទទួលរងរញ្ជួយដីជាញឹកញាប់៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


