ព័ត៌មានអន្ដរជាតិ
ក្ដោបតំណែងនាយករដ្ឋមន្ត្រីស្រ្តីដំបូងគេជប៉ុន Takaichi មានប្រវត្តិតស៊ូនយោបាយដ៏ស្វិតស្វាញ
បន្ទាប់ពីឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) លោកស្រី Sanae Takaichi ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីទី១០៤ និងនាយករដ្ឋមន្ត្រីស្ត្រីដំបូងគេក្នុងប្រទេសជប៉ុន នាថ្ងៃអង្គារទី ២១ ខែតុលា។ យ៉ាងណា ការក្ដោបតំណែងធំពីស្រ្តីមានប្រវត្តិតស៊ូដ៏ស្វិតស្វាញក្នុងវិស័យមួយនេះ នាំឲ្យមានការចាប់អារម្មណ៍ពីមហាជន ដោយសារតែគាត់គ្មានឈាមជ័រជាអ្នកនយោបាយពីមុនមកឡើយ។

កើតនៅថ្ងៃទី៧ ខែមីនា ឆ្នាំ១៩៦១ ក្នុងខេត្ត Nara ភាគខាងត្បូងប្រទេសជប៉ុន លោកស្រីមានឪពុកជាបុគ្គលិកក្រុមហ៊ុនមួយកន្លែង និងមានម្ដាយជាអ្នកបម្រើការងារនៅប៉ុស្តិ៍ប៉ូលិសប្រចាំខេត្ត Nara តែម្ដង ។
លោកស្រីបានបញ្ចប់ការសិក្សាជំនាញគ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យ Kobe នៅឆ្នាំ ១៩៨៧ ហើយបានប្រជ្រៀតខ្លួនចូលបម្រើការងារនៅក្នុងការិយាល័យរបស់សមាជិកតំណាងរាស្ត្រអាមេរិក ទាំងដែលខុសជំនាញរបស់ខ្លួន។ ក្រោយទទួលបទពិសោធន៍យ៉ាងច្រើនក្រាស់ក្រែលនេះហើយ នៅឆ្នាំ១៩៩៣ លោកស្រីបានចាប់ប្រឡូកអាជីពនយោបាយជាមួយគណបក្សប្រជាធិបតេយ្យសេរី ហៅកាត់ LDP ហើយបានជាប់ឆ្នោតជាតំណាងរាស្ត្រជប៉ុនជាលើកដំបូង ចាប់តាំងពីពេលនោះមក ។
លោកស្រី Takaichi ត្រូវបានគេចាត់ទុកជាអ្នកនយោបាយអភិរក្សជាតិនិយមជប៉ុន និងធ្លាប់ជាមនុស្សជំនិតរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ។ ជាក់ស្ដែង គាត់ត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការដែនដីភាគខាងជើង និងជាអនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ក្រោមការដឹកនាំអាណត្តិដំបូងរបស់លោក Abe ពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០០៧ ។
ក្រោយមកទៀត អ្នកនយោបាយជើងចាស់វ័យ៦៤ឆ្នាំរូបនេះ ក្ដោបបានតំណែងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ ដែលទទួលបន្ទុកលើកិច្ចការផ្ទៃក្នុង និងគោលនយោបាយទូរគមនាគមន៍ចំនួន ២លើក ចន្លោះពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៧ និងពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០។
តំណែងទាំងនេះបានត្រួសត្រាយផ្លូវឲ្យរូបគាត់មានលំនឹងនៅក្នុងជួរបក្ស រហូតដល់ក្រោមអាណត្តិដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី លោក Fumio Kishida ក្នុងឆ្នាំ ២០២២។ កាលណោះ លោកស្រីកាន់តំណែងជារដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចប៉ុណ្ណោះ។ ២ឆ្នាំក្រោយមក ពោលគឺនៅក្នុងឆ្នាំ២០២៤ គាត់ក៏មានឱកាសប្រជែងតំណែងនាយករដ្ឋមន្ត្រី ប៉ុន្តែត្រូវរងបរាជ័យ ក្រោមស្នាដៃរបស់លោក Shigeru Ishiba ទៅវិញ។
យ៉ាងណាមិញ ដោយសារតែការដាក់ចេញយុទ្ធសាស្ត្រផែនការសេដ្ឋកិច្ចដូចជា ការកាត់បន្ថយពន្ធ, ចំណាយរដ្ឋ, ជំរុញការវិនិយោគក្នុងវិស័យសំខាន់ៗ និងគោលនយោបាយចម្បងនានាផ្សេងទៀត បាននាំឲ្យលោកស្រី Takaichi ទទួលបានសំឡេងគាំទ្រចំនួន ២៣៧ លើសពីចំនួនសំឡេងភាគច្រើន ២៣៣ ក្លាយខ្លួនជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ជប៉ុន។ ជាពិសេសថែមទៀត ក្នុងតំណែងមួយនេះ គាត់អាចនឹងកែប្រែមុខមាត់ជប៉ុន ដែលកំពុងស្អុយឈ្មោះជាប្រទេសដែលមានមេដឹកនាំបុរសៗកាន់តំណែងបានឆាប់ ទៅជាមេដឹកនាំដែលនឹងកាន់តំណែងបានដល់ចប់អាណត្តិ ជាក់ជាមិនខានឡើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ក្រុមអ្នកវិភាគមើលឃើញយ៉ាងណា ក្នុងដំណើរទស្សនកិច្ច ត្រាំ លើទឹកដីអាស៊ី
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


