ព័ត៌មានអន្ដរជាតិ
ក្រុមអ្នកវិភាគមើលឃើញយ៉ាងណា ក្នុងដំណើរទស្សនកិច្ច ត្រាំ លើទឹកដីអាស៊ី
នៅចុងខែតុលាឆ្នាំ ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់អាស៊ី សម្រាប់កិច្ចប្រជុំ នៅប្រទេសជប៉ុន ម៉ាឡេស៊ី និងកូរ៉េខាងត្បូង ដែលលោកនឹងចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ។
យ៉ាងណា ក្រុមអ្នកវិភាគមួយចំនួនបានធ្វើការវាយតម្លៃស្ដីពីការពាក់ព័ន្ធក្នុងដំណើរទស្សនកិច្ចរបស់លោកត្រាំ ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក មានទាំងសញ្ញាវិជ្ជមាននិងអវិជ្ជមាន។

សញ្ញាវិជ្ជមាន
ការចូលរួមរបស់ត្រាំនៅអាស៊ី បញ្ចាក់ថា សហរដ្ឋអាមេរិកនៅតែកាន់តំណែងសំខាន់ក្នុងតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលកំពុងផ្តល់ភាពកក់ក្ដៅដល់សម្ព័ន្ធមិត្តរបស់អាមេរិកមួយចំនួន។ ជាពិសេសលោកបានផ្តោតលើចំណុចដែលតំបន់អាស៊ាន និងជប៉ុន ធ្វើការកែលម្អយុទ្ធសាស្រ្តដោយផ្អែកលើសហភាពជាមួយអាមេរិក។
យោងតាមអ្នកវិភាគ Goldman Sachs ការប្រកាសពន្ធគយច្បាស់លាស់ អាចកាត់បន្ថយភាពមិនច្បាស់លាស់របស់វិនិយោគិន ដែលអាចកំណត់ផលប៉ះពាល់ទីផ្សារអវិជ្ជមាននៅក្នុងផ្នែកខ្លះនៃអាស៊ី។ ចំណែកឯអ្នកខ្លះមើលឃើញឱកាសមួយ ពោលគឺការធ្វើដំណើរអាចជួយកំណត់ទំនាក់ទំនងការងារឡើងវិញ ជាពិសេសលើផ្នែកដូចជាហេដ្ឋារចនាសម្ព័ន្ធ រ៉ែសំខាន់ៗ និងកិច្ចសហប្រតិបត្តិការឌីជីថល។
សញ្ញាអវិជ្ជមាន និងការព្រួយបារម្ភ
ប្រទេសមួយចំនួនមានអារម្មណ៍ថា កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកមានលក្ខណៈឯកតោភាគីពេក «America First» និងការរឹតត្បិតពាណិជ្ជកម្ម អាចបំផ្លាញលទ្ធិពហុភាគីក្នុងតំបន់ ធ្វើឲ្យការជឿទុកចិត្តចុះខ្សោយ ជាពិសេសអ្នកដែលពឹងផ្អែកលើពាណិជ្ជកម្មសេរី។
អ្នកវិភាគចង្អុលបង្ហាញបន្ថែមទៀតថា ខណៈពេលដែលសហរដ្ឋអាមេរិកបានសង្កត់ធ្ងន់លើឱនភាពពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងទ្វេភាគី ប្រទេសអាស៊ីជាច្រើនកំពុងសង្ឃឹមថា នឹងមានភាពច្បាស់លាស់បន្ថែមទៀតលើការរួមបញ្ចូលសេដ្ឋកិច្ច និងរបៀបដែលអាមេរិកនឹងគាំទ្រតំបន់លើសពីសម្ព័ន្ធភាពសន្តិសុខ។ នេះបើយោងតាមកាសែត The Straits Times បានចុះផ្សាយនាពេលកន្លងមក។
ជាក់ស្ដែង លោក Bonnie Glaser នាយកគ្រប់គ្រងនៅ German Marshall Fund មានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោននិយាយថា ការធ្វើដំណើរទាំងមូលហាក់ដូចជាមិនប្រាកដប្រជាតាំងពីដំបូង។ វាជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោត្រាំមកអាស៊ីចាប់តាំងពីត្រឡប់មកកាន់តំណែងវិញ។ ទោះបីជាគាត់ធ្វើជាម្ចាស់ផ្ទះនៃមេដឹកនាំមកពីតំបន់ នៅឯសេតវិមានក៏ដោយ គាត់មិនបានបង្កើតទំនាក់ទំនងជាមូលដ្ឋានដែលគាត់មាននៅលើទ្វីបផ្សេងទៀតនោះទេ។
វិធីសាស្រ្តរបស់លោកត្រាំទៅកាន់តំបន់អាស៊ី បានផ្តោតលើការប្រើប្រាស់ពន្ធគយដើម្បីតម្រឹមឡើងវិញនូវអ្វីដែលលោកបានពិពណ៌នាថាជាការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ ដែលមានប្រទេសជាច្រើនពឹងផ្អែកលើសហរដ្ឋអាមេរិក ជាទីផ្សារធំបំផុតរបស់ពិភពលោកសម្រាប់ការនាំចេញ។
ជាងនេះទៀតដែរ វាក៏មានការថប់បារម្ភផងដែរអំពីជំនួបរបស់លោកត្រាំជាមួយលោកស៊ី និងសក្តានុពលដែលជម្លោះរវាងមេដឹកនាំទាំងពីរ អាចបញ្ជូនសេដ្ឋកិច្ចអន្តរជាតិឲ្យធ្លាក់ចូលទៅក្នុងវិបត្តិ។ បើទោះបីជាកន្លងមក ត្រាំបានបង្ហាញទំនុកចិត្តយ៉ាងខ្លាំងក្លាថា លោកនឹងបញ្ចប់កិច្ចព្រមព្រៀងដ៏អស្ចារ្យជាមួយប្រទេសចិន នឹងអស្ចារ្យសម្រាប់ពិភពលោកទាំងមូលក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ វត្តមានមេដឹកនាំអាមេរិកនៅលើទឹកដីអាស៊ី នៅតែសំខាន់និងជាយុទ្ធសាស្ត្រ ជាពិសេសនៅពេលឥទ្ធិពលរបស់ចិនកើនឡើង។ ប៉ុន្តែមេដឹកនាំអាស៊ី នៅតែប្រយ័ត្នប្រយែងចំពោះការពឹងផ្អែកខ្លាំងពេក ទៅលើសហរដ្ឋអាមេរិកតែប៉ុណ្ណោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
មុនដំណើរទស្សនកិច្ចមកអាស៊ី ត្រាំថា ចង់ធ្វើល្អជាមួយប្រទេស ចិន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


