Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង សង់វិមានរំលឹកដល់ទាហានដែលបានស្លាប់ក្នុងសង្គ្រាមអ៊ុយក្រែន

បានផុស

នៅ

កូរ៉េខាងជើងបានចាប់ផ្តើមសាងសង់វិមានរំលឹកសង្គ្រាមនៅទីក្រុងព្យុងយ៉ាង ដើម្បីរំលឹកដល់ទាហានរបស់ខ្លួនដែលបានស្លាប់ក្នុងពេលជួយរុស្ស៊ីប្រយុទ្ធក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានKCNA នៅថ្ងៃទី២៤ខែតុលា។

(រូបភាព៖ Yonhap)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីធីបើកការដ្ឋានសាងសង់អគារនេះ មានការចូលរួមពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកូរ៉េខាងជើង និងក្រុមគ្រួសាររបស់ទាហានដែលបានស្លាប់ផងដែរ។ លោក គីម បានហៅអគារនោះថាជា «សារមន្ទីររំលឹកគុណូបការៈប្រយុទ្ធ» ជាកន្លែងពិសិដ្ឋមួយ ដើម្បីរំលឹកដល់ភាពក្លាហានរបស់កងទ័ពកូរ៉េខាងជើង ដែលបានប្រយុទ្ធនៅក្នុងតំបន់ Kursk ក្នុងរយៈពេលមួយឆ្នាំកន្លងមក។សារមន្ទីរនេះនឹងរួមបញ្ចូលរូបសំណាក រូបថត និងគំនូរដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ទាហានកូរ៉េខាងជើងក្នុងសង្គ្រាម។

(រូបភាព៖ Yonhap)

បើតាមរបាយការណ៍ពីកូរ៉េខាងត្បូង ទាហានកូរ៉េខាងជើងប្រហែល ៦០០ នាក់ត្រូវបានសម្លាប់ និងរាប់ពាន់នាក់ទៀតរងរបួសនៅក្នុងសង្គ្រាមរបស់រុស្ស៊ីជាមួយអ៊ុយក្រែន។ កូរ៉េខាងជើងក៏បានបញ្ជូនអាវុធ និងកងទ័ពដើម្បីជួយរុស្ស៊ីរុញច្រានកងកម្លាំងអ៊ុយក្រែនផងដែរ។

(រូបភាព៖ Yonhap)

លោក គីម បានសរសើរទាហានទាំងនោះ បានជួយរុស្ស៊ីឱ្យសម្រេចបាន «ជ័យជម្នះដ៏សំខាន់» ហើយបាននិយាយថា ទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ ឥឡូវនេះស្ថិតនៅ «កម្រិតកំពូលជាប្រវត្តិសាស្ត្រ»។ ទន្ទឹមនឹងនេះ នៅទីក្រុងមូស្គូឯណោះវិញ ក៏នឹងមានការបើកការតាំងពិព័រណ៍សិល្បៈមួយ ដើម្បីអបអរសាទរមិត្តភាពដ៏រីកចម្រើនរវាងកូរ៉េខាងជើង និងរុស្ស៊ីផងដែរ៕

(រូបភាព៖ KCNA)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម