ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន យល់ព្រមបន្តបទឈប់បាញ់មួយសប្តាហ៍ទៀត
ក្រសួងការបរទេសតួកគីបានឲ្យដឹងថា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានបានព្រមព្រៀងគ្នារក្សាបទឈប់បាញ់របស់ពួកគេរយៈពេលមួយសប្តាហ៍ទៀត បន្ទាប់ពីការចរចាសន្តិភាព។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី៣១ខែតុលា។

ប៉ាគីស្ថាននិងអាហ្គាហ្វនីស្ថាននឹងជួបគ្នាម្តងទៀតនៅទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃទី ៦ ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីរបៀបអនុវត្តបទឈប់បាញ់។ កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលទាំងផែនការមួយដើម្បីតាមដានស្ថានការណ៍ និងដាក់ទណ្ឌកម្មអ្នកណាដែលបំពានបទឈប់បាញ់ផងដែរ។
គួររម្លឹកថាកាលពីដើមខែនេះ ការប្រយុទ្ធគ្នាតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរបានសម្លាប់មនុស្សរាប់រយនាក់ ដែលជាអំពើហិង្សាដ៏អាក្រក់បំផុតចាប់តាំងពីពួកតាលីបង់ឡើងកាន់អំណាចក្នុងឆ្នាំ ២០២១។ ប៉ាគីស្ថានបានស្តីបន្ទោសអាហ្វហ្គានីស្ថានចំពោះការផ្ទុះអាវុធថ្មីៗនេះ ខណៈដែលទីក្រុងកាប៊ុលបានបដិសេធ។
ការចរចានៅទីក្រុងអ៊ីស្តង់ប៊ុលបានបញ្ឈប់មួយរយៈខ្លី ដោយសារតែប៉ាគីស្ថានចង់ឱ្យអាហ្វហ្គានីស្ថានចាត់វិធានការខ្លាំងក្លាជាងមុនប្រឆាំងនឹងពួកតាលីបង់ប៉ាគីស្ថាន (TTP) ដែលជាក្រុមមួយដែលត្រូវបានចោទប្រកាន់ពីបទវាយប្រហារនៅក្នុងប្រទេសប៉ាគីស្ថាន។ តែយ៉ាងណាអាហ្វហ្គានីស្ថាននិយាយថា ខ្លួនមិនគាំទ្រ TTP នោះទេ។
ទោះបីជាបទឈប់បាញ់នៅតែបន្តក៏ដោយ ក៏ព្រំដែនបានបិទអស់រយៈពេលជាងពីរសប្តាហ៍មកហើយ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពាណិជ្ជកម្ម។ ពាណិជ្ជករមកពីភាគីទាំងពីរក៏បាននិយាយដែរថា ពួកគេកំពុងខាតបង់ប្រាក់ ហើយសង្ឃឹមថាសន្តិភាពនឹងវិលត្រឡប់មកវិញឆាប់ៗនេះ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


