Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក លុបចោលកិច្ចប្រជុំរវាង ត្រាំ និង ពូទីន ក្រោយរុស្ស៊ីមិនផ្លាស់ប្ដូរការទាមទារពីអ៊ុយក្រែន

បានផុស

នៅ

សហរដ្ឋអាមេរិកបានលុបចោលកិច្ចប្រជុំដែលគ្រោងធ្វើនៅទីក្រុង Budapest ក្នុងប្រទេស ហុងគ្រី រវាងប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បន្ទាប់ពីរុស្ស៊ីបានបដិសេធមិនផ្លាស់ប្តូរការទាមទារដ៏តឹងរ៉ឹងរបស់ខ្លួនលើអ៊ុយក្រែន នេះបើយោងតាមរបាយការណ៍របស់ Financial Times។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រុស្ស៊ី ចង់ឱ្យអ៊ុយក្រែនបោះបង់ចោលដីបន្ថែមទៀត កាត់បន្ថយកងទ័ពរបស់ខ្លួន និងសន្យាថានឹងមិនចូលរួមជាមួយ NATO ជាថ្នូរនឹងបទឈប់បាញ់ ខណៈសហរដ្ឋអាមេរិកបានបដិសេធលក្ខខណ្ឌទាំងនោះ។

គួរបញ្ជាក់ថាការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទដ៏តានតឹងរវាងរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov ដែលលោក Rubio បាននិយាយថារុស្ស៊ីមិនមានឆន្ទៈក្នុងការចរចានោះទេ។

ជាមួយគ្នានេះដែរ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាអ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាសន្តិភាព ប៉ុន្តែនឹងមិនដកកងទ័ពរបស់ខ្លួន ឬចុះចាញ់ទឹកដីដូចដែលរុស្ស៊ីទាមទារនោះទេ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម