Connect with us

ព័ត៌មានអន្ដរជាតិ

ភាគខាងជើងថៃ ជ្រួលច្របល់ព្រោះមីយ៉ាន់ម៉ា ​ទម្លាក់គ្រាប់បែកមិនដកដៃ កៀកព្រំដែន

បានផុស

នៅ

អាជ្ញាធរក៏ដូចជាកងកម្លាំងថៃនៅខេត្ត Tak ភាគខាងជើងជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងរឹតបន្តឹងសន្តិសុខនិងប្រុងជើងការខ្ពស់ ព្រោះការទម្លាក់គ្រាប់បែករបស់របបសឹក មិនបន្ថយដៃសោះ ៩ថ្ងៃជាប់គ្នា បង្កឲ្យមានភាពជ្រួលច្របល់។

(រូបថត៖ Amarin)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ Amarin កាលពីថ្ងៃអាទិត្យទី២ខែវិច្ឆិកាឆ្នាំ២០២៥ យុទ្ធនាការរបស់យោធាមីយ៉ាន់ម៉ា គឺដើម្បីកម្ចាត់ក្រុមឧក្រិដ្ឋកម្មតាមអនឡាញ ដែលបានយកតំបន់សេដ្ឋកិច្ចពិសេស KK Park ក្នុងស្រុក Myawaddy នៃរដ្ឋ Karen ធ្វើជាទីតាំងប្រតិបត្តិការឆបោក។

ចំណាត់ការឥតប្រណីនេះ បានកម្ទេចអគារ Scammer ជាច្រើននិងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ សម្រុករត់ភៀសខ្លួនចូលដីថៃ យ៉ាងប្រសេចប្រសាចដោយមិនអាចគ្រប់គ្រងបាន។

មានពេលខ្លះ អំបែងគ្រាប់ក៏បានខ្ទាតចូលដីថៃផងដែរ ហើយដោយមើលឃើញស្ថានការណ៍យ៉ាងធ្ងន់ធ្ងរនេះ អាជ្ញាធរថៃ កំពុងប្រឈមបញ្ហាដ៏ធំ ជាពិសេសពិបាកទប់ស្កាត់លំហូរ Scammer ចូលដីខ្លួនតែម្តង។

(រូបថត៖ Amarin)

យ៉ាងណា អាជ្ញាធរខេត្ត Tak បានប្រាប់ឲ្យមន្ត្រីទាំងឡាយ ត្រូវបង្កើនការពិនិត្យនិងល្បាត ហើយចាត់គ្រប់វិធានការចាំបាច់ ដើម្បីធានាសន្តិសុខ កាត់បន្ថយហានិភ័យ។

សូមជម្រាបជាថ្មី យោធាមីយ៉ាន់ម៉ា កំពុងបង្កើនយុទ្ធនាការកម្ចាត់ក្រុមឧក្រិដ្ឋកម្មតាមអនឡាញ ដោយកងទ័ពបានទម្លាក់គ្រាប់បែកជាប់គ្នាមិនដាច់អស់រយៈពេល៩ថ្ងៃដើម្បីកម្ទេចសម្បុក Scammer ឲ្យហ្មត់។

ក្រៅពីការវាយប្រហារអាកាស កងទ័ពក៏បានដាក់បង្កៃគ្រាប់បែកនៅតាមទីតាំងមួយចំនួនផងដែរ ដើម្បីបំផ្ទុះអគារ ហើយអ្វីដែលកាន់តែគួរឲ្យកត់សម្គាល់គឺថា ពួកគេបានបង្កើនប្រតិបត្តិការដល់ទៅ១ថ្ងៃ៤ដង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែក៩ថ្ងៃជាប់គ្នានៅតំបន់ជាប់ព្រំដែនថៃ ដើម្បីកម្ទេចសម្បុក Scammer

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម