ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែក៩ថ្ងៃជាប់គ្នានៅតំបន់ជាប់ព្រំដែនថៃ ដើម្បីកម្ទេចសម្បុក Scammer
មិនមានការបន្ថយដៃឡើយពីសំណាក់យោធាមីយ៉ាន់ម៉ា ក្នុងការកម្ចាត់ក្រុមឧក្រិដ្ឋកម្មតាមអនឡាញ ដោយកងទ័ពបានទម្លាក់គ្រាប់បែកជាប់គ្នាមិនដាច់អស់រយៈពេល៩ថ្ងៃដើម្បីកម្ទេចសម្បុក Scammer ឲ្យហ្មត់។

តាមការផ្សាយរបស់ Aamarin កាលពីថ្ងៃសៅរ៍ទី១ខែវិច្ឆិកាឆ្នាំ២០២៥ កងទ័ពឆ្មាំការពារព្រំដែន (BGF) ជាសម្ព័ន្ធមិត្តរបស់យោធាមីយ៉ាន់ម៉ា នៅតែបន្តទម្លាក់គ្រាប់ លើតំបន់សេដ្ឋកិច្ចពិសេស KK Park ដែលមានទីតាំងស្ថិតនៅស្រុក Myawaddy រដ្ឋ Karen នៃប្រទេសមីយ៉ាន់ម៉ា ជាប់ឃុំ Mae Ku, ស្រុក Mae Sot, ខេត្ត Tak នៃប្រទេសថៃ។
ក្រៅពីការវាយប្រហារអាកាស កងទ័ពក៏បានដាក់បង្កៃគ្រាប់បែកនៅតាមទីតាំងមួយចំនួនផងដែរ ដើម្បីបំផ្ទុះអគារ ហើយអ្វីដែលកាន់តែគួរឲ្យកត់សម្គាល់គឺថា ពួកគេបានបង្កើនប្រតិបត្តិការដល់ទៅ១ថ្ងៃ៤ដង។

យុទ្ធនាការកម្ទេចឥតដកដៃនេះ បានជំរុញឲ្យជនបរទេសរាប់ពាន់នាក់រត់ចូលដីថៃ ខណៈអាជ្ញាធរខេត្ត Tak ក៏បង្កើនការត្រួតពិនិត្យនិងប្រុងជើងការខ្ពស់ ត្រៀមទប់ទល់នឹងស្ថានការណ៍អាក្រក់ផងដែរ។
ទន្ទឹមនោះក៏មានសេចក្តីរាយការណ៍ដែរថា Scammer ជាជនបរទេសមួយក្រុមដែលរត់ចេញពី KK Park បានចូលទៅបើកបណ្តាញឆបោកនៅក្នុងប្រទេសថៃ។

យ៉ាងណា ប៉ូលិសថៃបានឆ្មក់ចូលវីឡាមួយក្នុងខេត្ត Samut Prakarn ដោយចាប់ខ្លួនជនបរទេសជា Scammer ចំនួន២៤នាក់ ភាគខាងច្រើនជាជនជាតិហ្វីលីពីន ដែលសំងំលាក់ខ្លួនបើកបណ្តាញឆបោក។
ក្នុងចំណោមជនបរទេសទាំង២៤នាក់ មាន២១នាក់ជាជនជាតិហ្វីលីពីន, ម៉ាឡេស៊ីម្នាក់, ចិនម្នាក់និងសិង្ហបុរីម្នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Scammer ២៤នាក់រត់ចេញពីមីយ៉ាន់ម៉ា ចូលថៃ បើកបណ្តាញឆបោកតាមអនឡាញ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


