ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី គ្រោងទិញយន្តហោះយោធា Airbus A400M ចំនួន៤គ្រឿងបន្ថែមទៀត
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Prabowo Subianto បានប្រាប់កងកម្លាំងប្រដាប់អាវុធជាតិឥណ្ឌូណេស៊ី (TNI) ឲ្យបញ្ជាទិញយន្តហោះយោធា Airbus A400M ចំនួនបួនគ្រឿងបន្ថែមទៀត ដើម្បីជួយក្នុងការសង្គ្រោះគ្រោះមហន្តរាយ និងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌អន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី០៣ខែវិច្ឆិកា។

បទបញ្ជានេះបានកើតឡើងអំឡុងពេលដែលលោក Prabowo បានប្រគល់យន្តហោះដឹកជញ្ជូន Airbus A400M ថ្មីមួយគ្រឿងជាផ្លូវការទៅឱ្យ TNI នៅមូលដ្ឋានទ័ពអាកាស Halim Perdanakusuma ក្នុងទីក្រុងហ្សាកាតា ។ ចំពោះយន្តហោះថ្មីនេះមានលេខ A-4001 ដឹករយៈពេល៣ថ្ងៃពីទីក្រុង Seville ប្រទេសអេស្ប៉ាញទម្រាំមកដល់ប្រទេសឥណ្ឌូណេស៊ី។
លោក Prabowo បាននិយាយថា យន្តហោះនេះនឹងត្រូវបានប្រើប្រាស់សម្រាប់ការឆ្លើយតបនឹងគ្រោះមហន្តរាយ ដូចជាការជម្លៀសនាក់របួស និងផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត។ លោកក៏បាននិយាយផងដែរថា ប្រទេសឥណ្ឌូណេស៊ីគួរតែជួយប្រទេសដទៃទៀតក្នុងអំឡុងពេលមានអាសន្ន ដូចដែលប្រទេសដទៃទៀតបានជួយប្រទេសឥណ្ឌូណេស៊ីក្នុងអំឡុងពេលរលកយក្សស៊ូណាមិនៅខេត្ត Aceh ឆ្នាំ ២០០៤ និងការរញ្ជួយដីដ៏ខ្លាំងកាលពីឆ្នាំ ២០១៨។ ថ្មីៗនេះ ប្រទេសឥណ្ឌូណេស៊ីក៏បានបញ្ជូនយន្តហោះ Hercules ទៅកាន់ប្រទេសតួកគីបន្ទាប់ពីមានរញ្ជួយដីដ៏ធំមួយ ហើយបច្ចុប្បន្នក៏នៅតែមានក្រុមគ្រូពេទ្យដែលធ្វើការនៅហ្គាហ្សាជាមួយ អារ៉ាប់រួម(UAE)។

គួរបញ្ជាក់ថាយន្តហោះ A400M ផលិតដោយក្រុមហ៊ុន Airbus អាចផ្ទុកទំនិញធ្ងន់ៗដូចជារថពាសដែក និងឧទ្ធម្ភាគចក្រ។ វាក៏អាចចុះចតលើផ្លូវរត់ខ្លី ឬមិនទាន់ក្រាលកៅស៊ូផងដែរ ដែលធ្វើឱ្យវាងាយស្រួលសម្រាប់ទាំងបេសកកម្មយោធា និងមនុស្សធម៌។
គួររម្លឹកថាក្រសួងការពារជាតិឥណ្ឌូណេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងឆ្នាំ ២០២១ដើម្បីទិញយន្តហោះ A400M ចំនួនពីរគ្រឿង និងមានគម្រោងទិញបន្ថែមចំនួន ៤ គ្រឿងទៀតនាពេលអនាគត។ ការបន្ថែមថ្មីនេះនឹងជួយពង្រឹងសមត្ថភាពរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះគ្រោះមហន្តរាយទាំងក្នុងស្រុក និងក្រៅប្រទេស៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


