ព័ត៌មានអន្ដរជាតិ
វីរុសកូវីដ-១៩បំប្លែងខ្លួនអង់គ្លេស មិនធ្ងន់ធ្ងរដូចការភ័យខ្លាចនោះទេ
យោងតាមការស្រាវជ្រាវដែលចេញផ្សាយក្នុងទស្សនាវដ្តី The Lancet Infectious Disease បានបង្ហាញថា វីរុសកូវីដ-១៩បំប្លែងខ្លួនឆ្លងខ្លាំង ដែលត្រូវបានរកឃើញដំបូងនៅក្នុងចក្រភពអង់គ្លេស គឺមិនបង្កឲ្យមានសភាពធ្ងន់ធ្ងរទេចំពោះអ្នកជំងឺ ដែលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិកបានឲ្យដឹងថា វីរុសបំប្លែងខ្លួន B.1.1.7 ត្រូវបានគេរកឃើញនៅចក្រភពអង់គ្លេសកាលពីចុងឆ្នាំមុន ហើយបានក្លាយជាប្រភេទជំងឺទូទៅបំផុតនៅសហរដ្ឋអាមេរិក។
ការសិក្សានៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រមួយនេះ បានវិភាគលើអ្នកជំងឺកូវីដមួយក្រុមមានគ្នា ៤៩៦នាក់ ដែលត្រូវបានបញ្ជូនចូលមន្ទីរពេទ្យអង់គ្លេសកាលពីខែវិច្ឆិកានិងខែធ្នូឆ្នាំ បើមុនប្រៀបធៀបជាមួយអ្នកជំងឺដែលឆ្លងវីរុស B.1.1.7 ឬវីរុសបំប្លែងខ្លួនផ្សេងទៀត។

អ្នកស្រាវជ្រាវបានរកឃើញថា មិនមានភាពខុសប្លែកគ្នាទេសម្រាប់ហានិភ័យនៃជំងឺធ្ងន់ធ្ងរ ការស្លាប់ឬលទ្ធផលដទៃទៀតចំពោះអ្នកជំងឺដែលមានផ្ទុក B.1.1.7 និងវីរុសបំប្លែងខ្លួនផ្សេងទៀត។
ក្រុមអ្នកស្រាវជ្រាវបាននិយាយក្នុងការសិក្សានេះថា “ទិន្នន័យរបស់យើងនៅក្នុងបរិបទនិងដែនកំណត់នៃការសិក្សាជាក់ស្តែង បានផ្តល់ការធានាដំបូងថា ភាពធ្ងន់ធ្ងរនៃអ្នកជំងឺដែលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យជាមួយ B.1.1.7 គឺមិនមានអ្វីខុសប្លែកគ្នាពីភាពធ្ងន់ធ្ងរចំពោះអ្នកដែលមិនមានវីរុសបំប្លែងខ្លួនប្រភេទនេះនោះទេ”។

ការសិក្សាដាច់ដោយឡែកមួយទៀត ដែលត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិវេជ្ជសាស្រ្តសុខភាពសាធារណៈ Lancet បានរកឃើញថា វ៉ាក់សាំងទំនងជាមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនអង់គ្លេស ចាប់តាំងពីមិនមានការកើនឡើងនូវអត្រាលាប់ជំងឺ បើប្រៀបធៀបទៅវីរុសបំប្លែងខ្លួនផ្សេងទៀត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ VN Express
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


