ព័ត៌មានអន្ដរជាតិ
ចិនដាក់សម្ពោធនាវាផ្ទុកយន្តហោះចម្បាំងថ្មី
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានរាយការណ៍កាលពីថ្ងៃសុក្រទី៧ខែវិច្ឆិកាថា ប្រទេសចិនបានដាក់ឲ្យដំណើរការជាផ្លូវការនូវនាវាផ្ទុកយន្តហោះទីបីរបស់ខ្លួនឈ្មោះ Fujian ចូលទៅក្នុងសេវាកម្មកងទ័ពជើងទឹកសកម្ម ដែលជាជំហានដ៏សំខាន់ និងគួរឲ្យកត់សម្គាល់មួយនៅក្នុងការជំរុញរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ដើម្បីធ្វើទំនើបកម្មយោធារបស់ប្រទេស។

ពិធីសម្ពោធដែលមានការចូលរួមដោយលោកស៊ី បានធ្វើឡើងកាលពីថ្ងៃពុធនៅកំពង់ផែទ័ពជើងទឹក ក្នុងខេត្ត Hainan។ បុគ្គលិកជាង២០០០នាក់មកពីកងនាវាចរ និងអង្គភាពសាងសង់នាវា បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលសារព័ត៍មានក្នុងស្រុកស៊ីនហួបានពិពណ៌នាថា«អស្ចារ្យ និងគួរឲ្យរំភើប»។
ទូរទស្សន៍ CCTV បានផ្សាយថា លោកស៊ី បានឡើងលើនាវា Fujian បន្ទាប់ពីពិធីត្រួតពិនិត្យប្រព័ន្ធ និងបានចុះហត្ថលេខាលើសៀវភៅកំណត់ហេតុរបស់នាវាដោយផ្ទាល់។ Fujian បំពាក់នូវប្រព័ន្ធបាញ់បង្ហោះយន្តហោះអេឡិចត្រូម៉ាញេទិក (EMALS) ដែលជាបច្ចេកវិទ្យាមានប្រើតែមួយគត់ដោយនាវា USS Gerald R. Ford របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យយន្តហោះហោះឡើងជាមួយនឹងបន្ទុកធ្ងន់ និងប្រេងឥន្ធនៈកាន់តែច្រើន។
បន្ទាប់ពីការសាកល្បងលើសមុទ្រជាច្រើនខែ នាវា Fujian បានចូលរួមជាមួយនាវាផ្ទុកយន្តហោះ២គ្រឿងផ្សេងទៀតរបស់ចិនគឺ Liaoning (ដែលបម្រើការក្នុងឆ្នាំ២០១២) និង Shandong (ឆ្នាំ២០១៩)។ ក្រុមអ្នកវិភាគបាននិយាយថា នាវាថ្មីនេះតំណាងឲ្យការលោតផ្លោះនៃសមត្ថភាព ខណៈដែលទីក្រុងប៉េកាំងស្វែងរកការពង្រីកវត្តមានកងទ័ពជើងទឹករបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង និងជុំវិញកោះតៃវ៉ាន់។
នៅក្នុងខែកញ្ញា នាវា Fujian បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូង ដោយធ្វើ«បេសកកម្មស្រាវជ្រាវ និងបណ្តុះបណ្តាលវិទ្យាសាស្ត្រ» ដែលទាក់ទាញចំណាប់អារម្មណ៍ពីក្រសួងការពារជាតិរបស់ជប៉ុន និង តៃវ៉ាន់។
ខណៈពេលដែលប្រទេសចិននៅតែតាមពីក្រោយសហរដ្ឋអាមេរិកដែលកំពុងប្រតិបត្តិការនាវាផ្ទុកយន្តហោះចំនួន១១គ្រឿងនោះ ការបង្កើតកងទ័ពជើងទឹកយ៉ាងឆាប់រហ័សរបស់ខ្លួនបានធ្វើឲ្យមានការព្រួយបារម្ភនៅក្នុងតំបន់អាស៊ីបូព៌ា ទោះបីជាទីក្រុងប៉េកាំងទទូចថា ចេតនារបស់ខ្លួនមានសន្តិភាពក៏ដោយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


