Connect with us

ព័ត៌មានអន្ដរជាតិ

​ថៃ​​​ប្រកាស​​​​ពន្យារ​​ពេលបញ្ជូន​កងទ័ព​កម្ពុជា​១៨រូប​​មកមាតុប្រទេសវិញ​

បានផុស

នៅ

​​​ថ្នាក់​ដឹកនាំ​ប្រទេស​​ថៃ​​បង្ហាញ​ចេតនា​​ពន្យាពេល​​​ប្រគល់​​​កង​ទ័ព​​​កម្ពុជា​ចំនួន​​១៨​នាក់​ដែល​ខ្លួន​ចាប់​ទៅ​អស់រយៈ​ពេលជាង​១០០ថ្ងៃ ដែល​​​ព្រមព្រៀង​គ្នា​​ និង​គ្រោង​ដោះលែង​​​ប្រគល់​ឲ្យ​កម្ពុជាវិញ​នៅថ្ងៃទី​១២ខែ​​វិច្ឆិកា​ ដោយ​​​ភាគី​ថៃ​យក​លេស​​​​យោធារបស់​ខ្លួន​ជាន់​មីនរ​ងរបួស​​​​​នៅ​​តំបន់​ពំ្រដែន​ខេត្តស៊ីសាកេត ប្រឈម​​​តំបន់​ប្រាសាទ​​ព្រះវិហារ​​។

​នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល៖ REUTERS
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​នៅ​ព្រឹក​ថ្ងៃ​ទី​​១០ខែ​​វិច្ឆិកា ​ទាហាន​ថៃ​ចំនួន​២​រូប​ត្រូវ​បាន​រាយការណ៍​ថា បាន​ជាន់​មីន​នៅ​​​តំបន់​ព្រំដែន​ក្នុងខេត្តស៊ីសាកេត​ ប្រឈមមុខ​តំបន់​ប្រាសាទ​ព្រះវិហារ​ ដែលបណ្តាល​ឲ្យ​​រងរបួស​។​ បន្ទាប់​ពី​​ហេតុការណ៍​ជាន់​មីននោះ ​បណ្តាញ​ផ្សព្វផ្សាយ​​ព័ត៌មានរបស់​បាន​ផ្សាយ​ចេញ​យ៉ាង​រហ័ស ហើយ​ភ្លាម​ៗ​ក៏​មានការ​សម្រេច​​ពី​នាយករដ្ឋមន្ត្រីថៃ ក៏ដូច​ជា​ រដ្ឋមន្ត្រី​ការពារជាតិថៃ​ អំពីការសម្រេច​ចិត្ត​ផ្អាក​​រាល់​ប្រតិបត្តិការ​​​ជាមួយ​កម្ពុជា​។​

យោ​ង​សារព័ត៌មាន​​​​ថៃ​ The Nation នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) ​បាន​បញ្ជាឱ្យផ្អាកជាបន្ទាន់នូវសេចក្តីប្រកាសសន្តិភាពកម្ពុជា-ថៃ បន្ទាប់ពីមាន​​​ហេតុការ​​ណ៍​ជាន់​មីន​​​ដែលបានធ្វើឱ្យទាហាន​ថៃរង​របួសនៅស៊ីសាកេត ដោយប្រកាសគាំទ្រពេញទំហឹងចំពោះជំហររបស់យោធា។

ថ្លែងនៅទីស្នាក់ការប៉ូលិសភូមិន្ទថៃ លោក អានុទីន ​បាននិយាយថា លោកបានទទួលដំណឹងអំពីឧបទ្ទវហេតុនៅក្នុង​យោធភូមិ​ភាគ​​​២ ហើយបានណែនាំឲ្យក្រសួងការពារជាតិ និងក្រសួងការបរទេស ធ្វើសកម្មភាពយ៉ាងតឹងរ៉ឹងស្របតាមផលប្រយោជន៍ជាតិរបស់ប្រទេសថៃ។

លោក​បាន​បន្ត​ថា​៖«​អ្វី​ដែល​យើង​កំពុង​តែ​បន្តធ្វើ​ឥឡូវ​នេះ ​ត្រូវ​តែ​​ផ្អាក​រហូត​ដល់​ភាព​ច្បាស់​លាស់​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​»។

យោង​ Thai News Agency រដ្ឋមន្ត្រី​​ការ​ពារជាតិថៃ លោក Natthaphon Narkphanit បានចេញសេចក្តីថ្លែងការណ៍បន្ទាន់​មួយ​​ក្រោយ​ឧបទ្ទវហេតុ​ជាន់មីននោះ ដោយប្រកាសពីការសម្រេចចិត្តសំខាន់ៗចំនួនពីរ ក្នុង​ចេតនា​​​​ពន្យារពេលបញ្ជូនកងទ័ពខ្មែរ១៨រូបត្រឡប់មកវិញ និងត្រៀមដាក់លិខិតតវ៉ាជុំវិញករណីគ្រាប់មីនផ្ទុះនៅស៊ីសាកេត។

ការ​សម្រេចចិត្ត​​​ទាំងពីរ​នោះ រួម​មាន ទី១. ពន្យារពេលបញ្ជូនកងទ័ពកម្ពុជា៖ ថៃនឹងពន្យារពេលការបញ្ជូនកងទ័ពកម្ពុជាទាំង១៨រូប ដែលត្រូវបានឃាត់ខ្លួន ត្រឡប់មកកម្ពុជាវិញ និង​ ទី២. ត្រៀមដាក់លិខិតតវ៉ា​ជាផ្លូវការចំពោះកម្ពុជា ខណៈកំពុងស៊ើបអង្កេតបន្ទាន់លើករណីផ្ទុះគ្រាប់មីននៅខេត្តស៊ីសាកេត ដែលបណ្តាលឱ្យទាហានថៃ​២នាក់រងរបួស។

រដ្ឋមន្ត្រី​កា​រពារ​ជាតិ​ថៃរូប​​នេះ​ បានបញ្ជាទៅអគ្គសេនាធិការនៃកងទ័ពភូមិន្ទថៃឱ្យស៊ើបអង្កេតជាបន្ទាន់ដើម្បីកំណត់ថា គ្រាប់​មីនដែលផ្ទុះ នៅស្រុក Kantharalak ខេត្តស៊ីសាកេត នោះគឺជាគ្រាប់មីនចាស់ដែលនៅសល់ពីសម័យសង្គ្រាម ឬជាគ្រាប់មីនដែលត្រូវបានដំឡើងថ្មីៗនេះ៕

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម