Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីការបរទេសថៃ៖ ជម្លោះព្រំដែន ត្រូវប្រើវិធីសាស្រ្តការទូត ទើបបានសន្តិភាព

បានផុស

នៅ

ថ្លែងក្នុងបទសម្ភាសជាមួយ Thai PBS កាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែវិច្ឆិកាឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow និយាយថា ជម្លោះព្រំដែនកម្ពុជា-ថៃ នៅតែអាចដោះស្រាយបានតាមរយៈវិធីសាស្រ្តការទូត។

រដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow (រូបថត៖ Thai PBS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទសម្ភាសនេះធ្វើឡើងបន្ទាប់ពីភាពតានតឹងរវាងអ្នកជិតខាងទាំងពីរ បានកើនឡើងសាជាថ្មី ក្រោយថៃអះអាងថា ទាហានរបស់ខ្លួនដើរជាន់មីនដាច់ជើង ហើយបន្ទោសកម្ពុជា ឈានដល់ការផ្អាកកិច្ចព្រមព្រៀងសន្តិភាព ទាំងដែលរឿងនេះ ត្រូវគេដឹងថា ជាឆាកល្ខោនរបស់ភាគីថៃ ដើម្បីយកលេសធ្វើសង្គ្រាមប៉ុណ្ណោះ។

យ៉ាងណា លោក Sihasak និយាយថា៖ «មនុស្សជាច្រើន ប្រហែលជាលែងមានជំនឿលើផ្នែកការទូតហើយ ដោយសារតែអ្វីដែលកំពុងកើតឡើង។ ការទូតនៅតែជាឧបករណ៍ដ៏សំខាន់មួយក្នុងការដោះស្រាយជម្លោះ។ ការប្រើប្រាស់កម្លាំងនឹងនាំឲ្យមានអំពើហិង្សានិងការខាតបង់ ការទូតគឺជាជម្រើសដ៏ល្អ ដើម្បីសម្រេចបាននូវអ្វីដែលយើងចង់បាន»។

លោកបញ្ជាក់ថា «ក្នុងនាមជាអ្នកការទូត ខ្ញុំជឿថាសន្តិភាពអាចធ្វើទៅបាន បើទោះបីជាពេលនេះ មានការលំបាកក៏ដោយ»។

សូមជម្រាបជាថ្មី លោក អនុទីន បានប្រកាសជាឯកតោភាគី ផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាដែលមានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានអាស៊ានឆ្នាំ២០២៥ គឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី។

ក្រោយផ្អាកនោះផងដែរ លោកអនុទីន បានបោះសម្តីទៅកាន់លោកត្រាំថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ហ៊ានចាត់វិធានការដំឡើងពន្ធដើម្បីដាក់សម្ពាធមែននោះ ថៃ នឹងស្វែងរកទីផ្សារផ្សេងជំនួសអាមេរិក ដែលការនិយាយបែបនេះ បង្កឲ្យមានពាក្យរិះគន់និងស្តីបន្ទោសយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ៖ អាស៊ាន​នឹង​ចុះ​ស៊ើប​អង្កេត​នៅ​នឹង​កន្លែង​ដែល​ទាហាន​ថៃ​ជាន់​មីនផ្ទុះថ្មីៗ​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម