ព័ត៌មានអន្ដរជាតិ
ថៃ៖ អាស៊ាននឹងចុះស៊ើបអង្កេតនៅនឹងកន្លែងដែលទាហានថៃជាន់មីនផ្ទុះថ្មីៗនេះ
ប្រទេសថៃបាននិយាយថា អ្នកសង្កេតការណ៍អាស៊ាននឹងចុះស៊ើបអង្កេតការផ្ទុះគ្រាប់មីនតាមបណ្តោយព្រំដែនជម្លោះកម្ពុជា–ថៃ នៅថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៥ ខណៈដែលឧបទ្ទវហេតុនេះកំពុងគំរាមកំហែងដល់កិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។

ថៃបានព្យួរកិច្ចព្រមព្រៀងឈប់បាញ់ ហើយទាមទារការសុំទោសពីកម្ពុជា បន្ទាប់ពីចោទប្រកាន់កម្ពុជាថាបានដាក់គ្រាប់មីនប្រភេទ PMN-2 ថ្មី។ គ្រាប់មីនមួយគ្រាប់បានធ្វើឲ្យទាហានថៃម្នាក់រងរបួសធ្ងន់កាលពីថ្ងៃទី១០ ខែវិច្ឆិកា ដែលស្ថិតនៅទល់មុខខេត្តព្រះវិហាររបស់កម្ពុជា។
កម្ពុជាបានបដិសេធថា ខ្លួនមិនបានដាក់គ្រាប់មីនថ្មីនោះទេ ហើយបានជំរុញឲ្យប្រទេសថៃប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងឈប់បាញ់ដែលបានចុះហត្ថលេខានៅប្រទេសម៉ាឡេស៊ីកាលពីចុងខែតុលា។ ក្រោមកិច្ចព្រមព្រៀងនោះ អាស៊ានបានបង្កើតក្រុមអ្នកសង្កេតការណ៍យោធា ដើម្បីតាមដានភាគីទាំងពីរ និងជួយកាត់បន្ថយភាពតានតឹង។
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បាននិយាយថា «ខ្ញុំទើបតែទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃរួច។ ក្តីសង្ឃឹមរបស់ខ្ញុំគឺចង់ឲ្យភាគីទាំងពីរស្ងប់ស្ងាត់ និងបន្តកិច្ចចរចាសន្តិភាព»។
យោងតាមការចុះផ្សាយរបស់រ៉យទ័រ ក្រុមអ្នកសង្កេតការណ៍មួយក្រុមទៀតគ្រោងនឹងចុះទៅតំបន់ជម្លោះដែលការបាញ់ប្រហារបានផ្ទុះឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកា។ យ៉ាងហោចណាស់ជនជាតិខ្មែរម្នាក់ត្រូវបានសម្លាប់ និង៣នាក់ផ្សេងទៀតរងរបួស។
ភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរបានក្លាយទៅជាការប្រយុទ្ធគ្នារយៈពេល៥ថ្ងៃកាលពីខែកក្កដា ដែលបណ្តាលឲ្យមនុស្សយ៉ាងតិច៤៨នាក់ស្លាប់ និងបង្ខំឲ្យមនុស្សប្រហែល ៣០០ ០០០នាក់ភៀសសឹក មុនពេលឈានដល់កិច្ចព្រមព្រៀងឈប់បាញ់តាមរយៈកិច្ចចរចាដែលដឹកនាំដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim។
ការផ្ទុះគ្រាប់មីនបានក្លាយជាកត្តាបង្កដ៏សំខាន់នៃជម្លោះនាពេលថ្មីៗនេះ។ ចាប់តាំងពីថ្ងៃទី១៦ ខែកក្កដា មក ទាហានថៃយ៉ាងតិច៧នាក់បានរងរបួសធ្ងន់ដោយសារគ្រាប់មីនតាមព្រំដែន។
កម្ពុជា និងថៃ បានកើតមានបញ្ហានៅផ្នែកខ្លះនៃព្រំដែនគោកប្រវែង៨១៧គីឡូម៉ែត្រអស់រយៈពេលជាងមួយសតវត្សរ៍មកហើយ។ ព្រំដែននេះត្រូវបានគូសដំបូងដោយប្រទេសបារាំងក្នុងឆ្នាំ១៩០៧ នៅពេលដែលកម្ពុជាស្ថិតនៅក្រោមអាណានិគម៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


