ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ស្នើចរចាជាមួយយោធាកូរ៉េខាងជើង ដើម្បីជៀសវាងការប៉ះទង្គិចគ្នាតាមព្រំដែន
កូរ៉េខាងត្បូងបានស្នើឱ្យមានកិច្ចចរចាយោធាជាមួយកូរ៉េខាងជើងជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៨ មិនធ្លាប់មានក្នុងគោលបំណងដើម្បីធ្វើការកត់សម្គាល់ខ្សែបន្ទាត់កំណត់ព្រំដែនយោធា (MDL) ឱ្យច្បាស់លាស់ និងកាត់បន្ថយហានិភ័យនៃការប៉ះទង្គិចគ្នាដោយចៃដន្យតាមបណ្តោយព្រំដែនដ៏តានតឹង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៨ខែវិច្ឆិកា។

អនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Kim Hong-cheol បាននិយាយថា កិច្ចចរចានេះគឺចាំបាច់បន្ទាប់ពីការកើនឡើងនៃសកម្មភាពរបស់កូរ៉េខាងជើងនៅជិតតំបន់គ្មានយោធា (DMZ) រួមទាំងការឈ្លានពានព្រំដែនម្តងហើយម្តងទៀត ការដាក់មីន និងដាក់របាំងថ្មី។ ទីក្រុងសេអ៊ូលបានរាយការណ៍ថា ទាហានកូរ៉េខាងជើងបានឆ្លងកាត់ចូលទៅក្នុងកូរ៉េខាងត្បូងច្រើនជាង ១០ ដងនៅឆ្នាំនេះច្រើនជាងចំនួនសរុបក្នុងឆ្នាំ ២០២៤ ទៅទៀត ដែលជំរុញឱ្យកងទ័ពកូរ៉េខាងត្បូងចេញការព្រមាន និងបាញ់ព្រមាន។
ក្រសួងការពារជាតិកូរ៉េខាងត្បូងនិយាយថា បង្គោលព្រំដែនជាច្រើនដែលដាក់បន្ទាប់ពីសង្គ្រាមកូរ៉េឥឡូវនេះបានបាត់ទៅហើយ ធ្វើឱ្យវាពិបាកសម្រាប់ភាគីទាំងពីរក្នុងការដឹងពីព្រំដែនពិតប្រាកដ។ ពួកគេបានព្យាយាមជួសជុលបង្គោលទាំងនេះនៅឆ្នាំ ១៩៧៣ ប៉ុន្តែការងារនេះបានបញ្ឈប់បន្ទាប់ពីទាហានកូរ៉េខាងជើងបានបាញ់ទៅលើក្រុមអង្គការសហប្រជាជាតិដែលកំពុងធ្វើការជួសជុល។

ដោយសារតែខ្សែទំនាក់ទំនងរវាងកូរ៉េទាំងពីរត្រូវបានកាត់ផ្តាច់ សំណើកិច្ចចរចានេះនឹងត្រូវបានផ្តល់ជូនតាមរយៈបញ្ជាការអង្គការសហប្រជាជាតិ។ ចលនានេះស្របនឹងការជំរុញរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung សម្រាប់ការសន្ទនាដោយគ្មានលក្ខខណ្ឌ ដែលបញ្ច្រាស់ជំហររឹងរូសរបស់អ្នកកាន់តំណែងមុន គឺលោក Yoon Suk Yeol។ ចាប់តាំងពីចូលកាន់តំណែងក្នុងខែមិថុនា លោក Lee បានដកឧបករណ៍បំពងសម្លេងឃោសនា និងហាមឃាត់ការបង្ហោះបេងប៉ោងដាក់ខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើងផងដែរ។
គួរបញ្ជាក់ថាទោះបីជាមានការខិតខំប្រឹងប្រែងរបស់ទីក្រុងសេអ៊ូលក៏ដោយ ទីក្រុងព្យុងយ៉ាងបានមិនអើពើនឹងការអំពាវនាវឱ្យមានកិច្ចចរចាចាប់តាំងពីបានប្រកាសថាកូរ៉េខាងត្បូងជាប្រទេស «អរិភាព» ក្នុងឆ្នាំ ២០២៣។ ទំនាក់ទំនងអន្តរកូរ៉េនៅតែមានភាពតានតឹងបន្ទាប់ពីយុទ្ធនាការបង្ហោះប៉េងប៉ោងទៅមកទាំងសងខាងរយៈពេលមួយឆ្នាំ និងទំនាក់ទំនងកាន់តែរីកចម្រើនរបស់កូរ៉េខាងជើងជាមួយរុស្ស៊ី៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


