ព័ត៌មានអន្ដរជាតិ
ជនជាតិថៃ រាំដោះអាវលើដំបូលរថយន្តនៅជប៉ុន កំពុងរងការរិះគន់ពេញពិភពលោក
ប្រទេសថៃត្រូវស្អុយឈ្មោះពេញពិភពលោកទៀតហើយ បន្ទាប់ពីមាន influencer ម្នាក់រាំដោះអាវនៅលើដំបូលរថយន្តលើទឹកដីជប៉ុន ដែលបង្កការរិះគន់មិនសំចៃមាត់ពីសំណាក់ជនជាតិរបស់ខ្លួននិងបរទេស។

តាមការផ្សាយរបស់ Amarin នៅថ្ងៃអង្គារទី១៨ខែវិច្ឆិកាឆ្នាំ២០២៥, Influencer ម្នាក់នោះមានឈ្មោះ Jackpapho ដែលបានបង្ហោះវីដេអូរាំដោះអាវនៅលើដំបូងរថយន្ត ដោយសរសេរ Caption ថា៖ «ទោះអ្នកណាមើលងាយខ្ញុំក៏ដោយ ក៏ខ្ញុំមិនខ្វល់ពាក្យសម្តីពួកគេដែរ»។
យ៉ាងណា សកម្មភាពនេះត្រូវគេរិះគន់ដូចទឹកបាក់ទំនប់ព្រោះវាស្ថិតនៅទីសាធារណៈដោយមានអ្នកទេសចរទាំងថៃនិងបរទេស ដើរកាត់ទៅមក ហើយអ្វីដែលសំខាន់គឺ មានទេសភាពភ្នំ Fuji ដែលជានិមិត្តសញ្ញាតំណាងឲ្យប្រទេសជប៉ុននៅខាងក្រោយទៀត។
មិនមែនតែថៃនិងជប៉ុនទេ វីដេអូនេះ ត្រូវបានអ្នកលេងបណ្តាញសង្គមទូទាំងពិភពលោក យកទៅចែកចាយនិងជជែកវែកញែកគ្នា និងចំអកដល់ទង្វើរបស់ influencer ម្នាក់នេះ ដែលរាំដោះអាវនៅមុខភ្នំ Fuji។
ទង្វើនេះ ធ្វើឲ្យទាំងជនជាតិថៃគ្នាឯងនិងបរទេស នាំគ្នាសម្រុកចូល Comment ជេរនិងស្តីបន្ទោស Jackpapho ហើយដល់ថ្នាក់ឈានដល់ការអំពាវនាវឲ្យហាមបុរសម្នាក់នេះ មិនឲ្យចូលប្រទេសជប៉ុនមួយជីវិតទៀតផង។
យ៉ាងណា មានពលរដ្ឋថៃមួយចំនួន បានធ្វើការសុំទោសដល់ជនជាតិជប៉ុនដែលប៉ះពាល់ដោយសារ អាកប្បកិរិយាដ៏អាម៉ាស់នេះ ហើយជំរុញឲ្យអាជ្ញាធរថៃនិងជប៉ុន ចាត់វិធានការផ្លូវច្បាប់លើបុគ្គលពាក់ព័ន្ធ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


