ព័ត៌មានអន្ដរជាតិ
ណេតាន់យ៉ាហ៊ូ៖ អាមេរិកនៅធានាផលប្រយោជន៍យោធាឲ្យអ៊ីស្រាអែលដដែល ទោះព្រមលក់ F-35 ឲ្យអារ៉ាប៊ីសាអូឌីត
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ទី២០ខែវិច្ឆិកាថា ទីក្រុងវ៉ាស៊ីនតោនបានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាផលប្រយោជន៍យោធាសម្រាប់អ៊ីស្រាអែលនៅតំបន់មជ្ឈិមបូព៌ា ទោះបីជាមានផែនការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការលក់យន្តហោះចម្បាំង F-35 ទៅឲ្យអារ៉ាប៊ីសាអូឌីតក៏ដោយ។

យោងតាមការចុះផ្សាយរបស់ The Hill លោកណេតាន់យ៉ាហ៊ូ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល Abu Ali Express ថា លោកបានលើកឡើងពីកង្វល់ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បន្ទាប់ពីបានដឹងអំពីសំណើលក់នេះ។ លោកបាននិយាយថា «ពួកគេមិនបានសួរយើងមុនពេលលក់ F-35 ទេ ប៉ុន្តែនៅពេលដែលវាកើតឡើង ខ្ញុំបាននិយាយជាមួយរដ្ឋមន្ត្រី Rubio ដើម្បីបញ្ជាក់ឲ្យច្បាស់អំពីរឿងនេះ»។ លោកបានបន្ថែមថា ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman «មិនបានទទួលអ្វីគ្រប់យ៉ាងដែលទ្រង់ចង់បាននោះទេ»។
មន្ត្រីអាមេរិកបានបង្ហាញថា F-35 ដែលលក់ទៅឲ្យអារ៉ាប៊ីសាអូឌីត នឹងជាប្រភេទយន្តហោះចម្បាំងដែលត្រូវបានកាត់បន្ថយសមត្ថភាព (downgraded variant) បើប្រៀបធៀបទៅនឹងយន្តហោះដែលប្រើប្រាស់ដោយអ៊ីស្រាអែល ដោយអាចខ្វះលក្ខណៈពិសេសទំនើប និងប្រព័ន្ធអាវុធមួយចំនួន ដើម្បីជួយរក្សាច្បាប់ QME (ឬហៅថាច្បាប់ឧត្តមភាពគុណភាពយោធា) ឆ្នាំ២០០៨ របស់អ៊ីស្រាអែល។ ការលក់នេះក៏នឹងពាក់ព័ន្ធនឹងដំណើរការត្រួតពិនិត្យ QME ជាផ្លូវការផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ Times of Israel។

អ៊ីស្រាអែលបានប្រឆាំងជាយូរមកហើយចំពោះការលក់ F-35 របស់អាមេរិកទៅឲ្យរដ្ឋក្នុងតំបន់ រួមទាំង អារ៉ាប់រួម និងតួកគី។ លោកណេតាន់យ៉ាហ៊ូ បានប្រាប់ថា លទ្ធភាពដែលតួកគីទទួលបានយន្តហោះចម្បាំងទាំងនោះគឺ «នៅឆ្ងាយ» ដោយហៅសេណារីយ៉ូបែបនោះថាជាបញ្ហាគួរឲ្យព្រួយបារម្ភសម្រាប់សន្តិសុខអ៊ីស្រាអែល ជាងកិច្ចព្រមព្រៀងជាមួយអារ៉ាប៊ីសាអូឌីតទៅទៀត។
ការអត្ថាធិប្បាយរបស់លោកណេតាន់យ៉ាហ៊ូ កើតឡើងបន្ទាប់ពីព្រះអង្គម្ចាស់រាជទាយាទ Mohammed បានយាងទៅទស្សនកិច្ចនៅសេតវិមាន និងបានសម្តែងការចាប់អារម្មណ៍ក្នុងការបង្កើតចំណងមិត្តភាពជាមួយអ៊ីស្រាអែល ខណៈដែលទ្រង់បានអះអាងជាថ្មីនូវការគាំទ្រចំពោះដំណោះស្រាយរដ្ឋពីរសម្រាប់សង្គ្រាមនៅហ្គាហ្សា។ លោកត្រាំ បានទទូចថា ការលក់នេះនឹងមិនធ្វើឲ្យប៉ះពាល់ដល់សន្តិសុខរបស់អ៊ីស្រាអែលឡើយ ដោយប្រាប់អ្នកយកព័ត៌មានថា «អ៊ីស្រាអែលបានដឹងហើយ ហើយពួកគេនឹងរីករាយខ្លាំងណាស់»។
លោកណេតាន់យ៉ាហ៊ូ បានប្រកាសថា លោកនៅតែ«មានសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្ន» ចំពោះការផ្សះផ្សាទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីត ប៉ុន្តែបានច្រានចោលការជំរុញរបស់ទីក្រុងរីយ៉ាដសម្រាប់ការបង្កើតរដ្ឋប៉ាឡេស្ទីន ដោយប្រកែកយ៉ាងដាច់អហង្ការថា វា«នឹងមិនមានរដ្ឋប៉ាឡេស្ទីនជាដាច់ខាត»៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


