ព័ត៌មានអន្ដរជាតិ
ថៃបញ្ជូនថង់រុំសពរាប់ពាន់ទៅកាន់ក្រុងហាដយ៉ៃ ខណៈតួលេខអ្នកស្លាប់កើនឡើងដល់១៤៥នាក់
យោងតាមការចុះផ្សាយរបស់ Khaosod ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃ បានបញ្ជូនថង់រុំសាកសពរាប់ពាន់ថង់ និងទូសម្រាប់ដាក់សពបន្ថែមទៀតទៅកាន់ក្រុងហាដយ៉ៃ ខណៈដែលចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងត្បូងបានកើនឡើងដល់១៤៥នាក់ គិតត្រឹមល្ងាចថ្ងៃសុក្រទី២៨ខែវិច្ឆិកាឆ្នាំ២០២៥។

លោក Phradorn Prisananuntakul រដ្ឋមន្ត្រីអមទីស្តីការនាយករដ្ឋមន្ត្រី និងជានាយកមជ្ឈមណ្ឌលប្រតិបត្តិការស្ថានការណ៍បន្ទាន់គ្រោះទឹកជំនន់ (EFSOC) បានរាយការណ៍ពីតួលេខចុងក្រោយនេះ រួមជាមួយលោក Siripong Angkasakulkiet អ្នកនាំពាក្យរដ្ឋាភិបាល និងលោកស្រី Ratchada Thanadirek អ្នកនាំពាក្យ EFSOC។
ខេត្តសុងក្លា (Songkhla) នៅតែជាខេត្តដែលរងគ្រោះខ្លាំងជាងគេ ដោយមានអ្នកស្លាប់១១០នាក់ បន្ទាប់មកគឺខេត្ត នគរស្រីធម្មរាជ (Nakhon Si Thammarat) ៩នាក់, ប៉ាត់តានី (Pattani) ៦នាក់, សាទុន (Satun) ៥នាក់, យ៉ាឡា (Yala) ៥នាក់, ណារ៉ាធិវ៉ាត់ (Narathiwat) ៤នាក់, ផាត់ថាលុង (Phatthalung) ៤នាក់ និង ត្រាង (Trang) ២នាក់។
ក្រុមសង្គ្រោះបន្តប្រតិបត្តិការនៅទូទាំងតំបន់ ដោយសារតែកម្រិតទឹកជំនន់នៅតែខ្ពស់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ។ អាជ្ញាធរបានព្រមានថា ចំនួនជនរងគ្រោះអាចកើនឡើងបន្ថែមទៀត នៅពេលដែលការស្វែងរកត្រូវបានពង្រីកចូលទៅក្នុងតំបន់ដាច់ស្រយាល៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


