Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី តៃវ៉ាន់ ប្តេជ្ញាពង្រឹងសមត្ថភាពការពារជាតិ ទប់ស្កាត់ការគំរាមកំហែងពី ចិន

បានផុស

នៅ

លោកប្រធានាធិបតី ឡៃ ឈីងតេ (Lai Ching-te) បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់លោក ក្នុងការជំរុញសមត្ថភាពការពារជាតិរបស់តៃវ៉ាន់ ដើម្បីទប់ស្កាត់ការគំរាមកំហែងពីប្រទេសចិន។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន NHK នាថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥។

រូបភាព៖NHK
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡៃ ឈីងតេ បានត្រួតពិនិត្យសមយុទ្ធហ្វឹកហាត់សម្រាប់កងទ័ពបម្រុងប្រហែល ៤០០នាក់ នៅយីឡាន (Yilan) កាលពីថ្ងៃអង្គារ ខណៈកងទ័ពបម្រុងប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងរៀនពីរបៀបបញ្ឈប់ការឈានទៅមុខរបស់សត្រូវក្នុងសង្គ្រាមទីក្រុង។ យ៉ាងណាក៏ដោយ សមយុទ្ធមួយនេះបានចាប់ផ្តើម កាលថ្ងៃទី២២ ខែវិច្ឆិកា ហើយនឹងបន្តរហូតដល់ថ្ងៃសុក្រឯណោះ។

ប្រធានាធិបតីបានសង្កត់ធ្ងន់ថា គោលបំណងមួយនៃការកសាងយោធា គឺដើម្បីការពារសន្តិភាពពិភពលោក។ លោកក៏បាននិយាយផងដែរថា តៃវ៉ាន់ត្រូវតែពឹងផ្អែកលើកម្លាំងដើម្បីទទួលបានសន្តិភាពពិតប្រាកដ។ មិនតែប៉ុណ្ណោះ លោកក៏បានលើកឡើងពីតម្រូវការក្នុងការបញ្ឈប់ប្រទេសចិន ពីការផ្លាស់ប្តូរពីសមយុទ្ធយោធាទៅជាការប្រយុទ្ធ ខណៈដែលទីក្រុងប៉េកាំងមានគោលបំណងបង្រួបបង្រួមជាមួយតៃវ៉ាន់។

លោក ឡៃ បានសំដៅទៅលើផែនការដើម្បីចងក្រងថវិកាពិសេសចំនួន ១,២៥ ពាន់ពាន់លានដុល្លារតៃវ៉ាន់ថ្មី ឬប្រហែល ៤០ ពាន់លានដុល្លារអាមេរិក សម្រាប់រយៈពេល៨ឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដើម្បីបង្កើនសមត្ថភាពការពារជាតិ។ ថវិកានឹងត្រូវបានបែងចែកសម្រាប់ការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធការពារដែនអាកាស និងវិធានការផ្សេងៗទៀត។

លើសពីនេះទៀត ក្រុមហ៊ុនយោធា និងឯកជនរបស់តៃវ៉ាន់កំពុងរួមគ្នាអភិវឌ្ឍយន្តហោះគ្មានមនុស្សបើក និងយានជំនិះសមុទ្រគ្មានមនុស្សបើក ក្រោមយុទ្ធសាស្ត្រសង្គ្រាមអសមមាត្ររបស់ខ្លួន ដើម្បីទប់ទល់នឹងអំណាចយោធារបស់ប្រទេសចិន ជាមួយនឹងប្រព័ន្ធដែលមានតម្លៃទាប និងចល័តខ្ពស់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ជំ​និតលោក ហ្សេលេនស្គី  ផ្ទុះកំហឹងឡើងមក ក្រោយត្រូវបង្ខំឲ្យលាលែងតំណែង
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម