ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីតៃវ៉ាន់លុបចោលដំណើរទៅអាហ្វ្រិកភ្លាមៗ ដោយ ថា ចិនដាក់សម្ពាធប្រទេសទី៣
ការិយាល័យប្រធានាធិបតីតៃវ៉ាន់នៅថ្ងៃទី២១មេសា បានប្រកាសឲ្យដឹងថា ខ្លួនបានលុបចោលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី លោក ឡៃ ឈីង-តេ (Lai Ching-te) ទៅកាន់ប្រទេសអេស្វាទីនីនៅទ្វីបអាហ្វ្រិក ដោយចោទប្រកាន់ប្រទេសចិនចំពោះការដាក់សម្ពាធប្រទេសផ្សេងទៀតចំនួន៣ឲ្យលប់ចោលលិខិតហោះហើរបស់ប្រធានាធិបតីតៃវ៉ាន់។

សារព័ត៌មាន theguardian បានផ្សាយថា ការិយាល័យប្រធានាធិបតីតៃវ៉ាន់បានធ្វើសន្និសីទសារព័ត៌មានដែលមិនបានគ្រោងទុកនៅថ្ងៃអង្គារ ដើម្បីប្រកាសពីការលុបចោលដំណើរទស្សនកិច្ច ដែលគ្រោងចាប់ផ្តើមនៅថ្ងៃពុធនេះ ក្នុងគោលបំណងចូលរួមខួបលើកទី ៤០ នៃការឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រ Mswati ទី៣ ជាពិសេស គឺដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
អគ្គលេខាធិការការិយាល័យប្រធានាធិបតី លោក Pan Meng-an បាននិយាយថា ប្រទេស Seychelles, Mauritius និង Madagascar បានលុបចោលលិខិតអនុញ្ញាតហោះហើរសម្រាប់យន្តហោះរបស់ប្រធានាធិបតីហោះហើរឆ្លងកាត់ទឹកដីរបស់ពួកគេ ដោយគ្មានការព្រមានជាមុន។
លោកបានប្រាប់សន្និសីទសារព័ត៌មានមួយដែលបានធ្វើឡើងយ៉ាងប្រញាប់ប្រញាល់នៅទីក្រុងតៃប៉ិថា ចំពោះមូលហេតុពិតប្រាកដគឺសម្ពាធខ្លាំងដែលបានដាក់ចេញដោយអាជ្ញាធរចិន រួមទាំងការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចផងងដែរ។ ការបង្ខិតបង្ខំប្រទេសទីបីឲ្យផ្លាស់ប្តូរការសម្រេចចិត្តរបស់ពួកគេតាមរយៈការបំភិតបំភ័យ រំលោភលើច្បាប់អន្តរជាតិ ធ្វើឲ្យខូចស្ថានភាពបច្ចុប្បន្នក្នុងតំបន់ និងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជនតៃវ៉ាន់។
ដោយឡែក នៅក្នុងការបង្ហោះមួយនៅលើទំព័រហ្វេសប៊ុក លោក ឡៃ ឈីង-តេ បានសរសេរថា រាល់សកម្មភាពគាបសង្កត់របស់ចិន បង្ហាញពីការគំរាមកំហែងដែលរដ្ឋផ្តាច់ការបង្កឡើងចំពោះសណ្តាប់ធ្នាប់អន្តរជាតិ សន្តិភាព និងស្ថិរភាព។ គ្មានការគំរាមកំហែង ឬការគាបសង្កត់ណាមួយអាចផ្លាស់ប្តូរការប្តេជ្ញាចិត្តរបស់តៃវ៉ាន់ក្នុងការចូលរួមជាមួយពិភពលោកបានទេ ហើយវាក៏មិនអាចបដិសេធសមត្ថភាពរបស់តៃវ៉ាន់ ក្នុងការចូលរួមចំណែកដល់សហគមន៍អន្តរជាតិបានដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
អ៊ីស្រាអែល ដាក់សម្ពាធទាំងការទូត និងយោធា ដើម្បីរំសាយអាវុធពីក្រុមហេសបូឡា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


