ព័ត៌មានអន្ដរជាតិ
EU សម្រេចបានកិច្ចព្រមព្រៀងហាមឃាត់ឧស្ម័នរុស្ស៊ីត្រឹមឆ្នាំ២០២៧
សហភាពអឺរ៉ុប (EU) បានបិទបញ្ចប់កិច្ចព្រមព្រៀង ដើម្បីលុបបំបាត់រាល់ការនាំចូលឧស្ម័នធម្មជាតិរបស់រុស្ស៊ីត្រឹមឆ្នាំ២០២៧ ដែលជាជំហានមួយធ្លាប់ត្រូវបានពន្យារពេលជាយូរមកហើយ បន្ទាប់ពីការលុកលុយរបស់ទីក្រុងមូស្គូលើប្រទេសអ៊ុយក្រែនជិតបួនឆ្នាំមកនេះ។

ចេញផ្សាយនាថ្ងៃទី៣ខែធ្នូឆ្នាំ២០២៥ AFP បានរាយការណ៍ថា កិច្ចព្រមព្រៀងដែលត្រូវបានសម្រេចរវាងអ្នកចរចាពីរដ្ឋាភិបាល EU និងសភាអឺរ៉ុប បានកំណត់កាលបរិច្ឆេទដែលមានកាតព្វកិច្ចផ្លូវច្បាប់ហាមឃាត់កិច្ចសន្យាឧស្ម័នរយៈពេលវែងមិនឲ្យហួសពីថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២៧ និងហាមឃាត់កិច្ចសន្យាឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែងចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២៧។ កិច្ចសន្យា LNG រយៈពេលខ្លីនឹងត្រូវបញ្ចប់នៅថ្ងៃទី២៥ខែមេសាឆ្នាំ២០២៦ ហើយកិច្ចព្រមព្រៀងបំពង់ឧស្ម័នរយៈពេលខ្លីនៅថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២៦។
ស្នងការថាមពល EU លោក Dan Jorgensen បានសរសេរនៅលើបណ្ដាញសង្គម X ថា «យើងបានសម្រេចហើយ អឺរ៉ុបកំពុងបិទក្បាលរ៉ូប៊ីណេលើឧស្ម័នរុស្ស៊ី ជារៀងរហូត»។ លោកបន្ថែមថា «គ្មានការគំរាមកំហែងទៀតទេ។ គ្មានការបំភាន់ទីផ្សារដោយពូទីនទៀតទេ។ យើងឈរយ៉ាងរឹងមាំជាមួយអ៊ុយក្រែន»។
ក្រុមប្រឹក្សាបានលើកឡើងថា ការហាមឃាត់ជាដំណាក់កាលនេះត្រូវបានរៀបចំឡើង «ដើម្បីបញ្ចប់ភាពពឹងផ្អែកលើថាមពលរុស្ស៊ី បន្ទាប់ពីរុស្ស៊ីបានប្រើប្រាស់ការផ្គត់ផ្គង់ឧស្ម័នជាអាវុធ»។
ក្រោមកិច្ចព្រមព្រៀងនេះ អ្នកទិញអឺរ៉ុបនឹងអាចប្រើប្រាស់ឃ្លា «force majeure (ហេតុការណ៍បង្ខំ)» ដើម្បីលុបកិច្ចសន្យាឧស្ម័នដែលមានស្រាប់តាមផ្លូវច្បាប់ ដោយលើកឡើងពីការហាមឃាត់ការនាំចូលរបស់ EU។ គណៈកម្មការក៏នឹងព្រាងផែនការលុបបំបាត់ការនាំចូលប្រេងរុស្ស៊ីទៅកាន់ហុងគ្រី និងស្លូវ៉ាគីត្រឹមចុងឆ្នាំ២០២៧ផងដែរ។
នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orbán ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់វិមានក្រឹមឡាំង បាននិយាយកាលពីខែមុនថា លោកមានបំណងបន្តនាំចូលអ៊ីដ្រូកាបូនរុស្ស៊ីបន្ទាប់ពីជួបជាមួយប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ដែលជាការប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងទូលំទូលាយរបស់ EU។
ប្លុកនេះបានកាត់បន្ថយយ៉ាងខ្លាំងនូវភាពអាស្រ័យខ្លួនលើឧស្ម័នរុស្ស៊ីចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ដោយកាត់បន្ថយចំណែករបស់ទីក្រុងមូស្គូក្នុងការនាំចូលរបស់ EU ពី ៤៥% ក្នុងឆ្នាំ២០២១ មកត្រឹម ១៩% ក្នុងឆ្នាំ២០២៤។ ប៉ុន្តែការដឹកជញ្ជូន LNG ពីរុស្ស៊ីនៅតែមានចំនួនច្រើន។ ក្នុងឆ្នាំ២០២៤ រុស្ស៊ីបានផ្តល់ប្រហែល ២០% នៃការនាំចូល LNG របស់ EU ស្ថិតនៅលំដាប់ទីពីរបន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានបរិមាណប្រហែល ២០ពាន់លានម៉ែត្រគូប។ ការនាំចូល LNG របស់រុស្ស៊ីនៅឆ្នាំនេះនៅតែត្រូវបានគេរំពឹងថានឹងមានចំនួនសរុបប្រហែល១៥ពាន់លានអឺរ៉ូ។
ការហាមឃាត់នៅក្នុងកិច្ចព្រមព្រៀងថ្មីនេះ នឹងបង្កើតជាសសរស្តម្ភស្នូលនៃយុទ្ធសាស្ត្រ REPowerEU របស់ EU ដើម្បីធានាការផ្គត់ផ្គង់ថាមពលចម្រុះ និងបង្ការទីក្រុងមូស្គូពីការទាញយកផលប្រយោជន៍ពីការដឹកជញ្ជូនប្រេងឥន្ធនៈសម្រាប់ឥទ្ធិពលនយោបាយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


