ព័ត៌មានអន្ដរជាតិ
លោកអាន់វ៉ា ជំរុញឲ្យមានការអត់ធ្មត់ បន្ទាប់ពីការប៉ះទង្គិចគ្នាជាថ្មីរវាងកម្ពុជា-ថៃ ដែលបណ្តាលឲ្យមានអ្នកស្លាប់
ប្រទេសម៉ាឡេស៊ីបានសម្តែង «ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះការប៉ះទង្គិចប្រដាប់អាវុធឡើងវិញរវាងកម្ពុជា និងថៃតាមបណ្តោយព្រំដែន ដោយព្រមានថា ការប្រយុទ្ធបន្តអាចបំផ្លាញកិច្ចខិតខំប្រឹងប្រែងជាច្រើនឆ្នាំដើម្បីរក្សាស្ថិរភាពទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ។ នេះបើយោងតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅថ្ងៃចន្ទទី៨ខែធ្នូឆ្នាំ២០២៥។

លោកអាន់វ៉ា បានរៀបរាប់ថា «ខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារនៃអ្នកដែលបានស្លាប់ ឬរងរបួស» ដោយបន្ថែមថា ការកើនឡើងនៃជម្លោះនេះ ប្រឈមនឹងការបំផ្លាញកិច្ចខិតខំប្រឹងប្រែង ដែលបានដាក់ចូលក្នុងការកែលម្អទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ថៃ។
ដោយហៅប្រទេសកម្ពុជា និងប្រទេសថៃ ថាជា «ដៃគូជិតស្និទ្ធរបស់ម៉ាឡេស៊ី និងជាសមាជិកសំខាន់នៃអាស៊ាន» ទីក្រុងគូឡាឡាំពួរបានជំរុញឲ្យភាគីទាំងពីរត្រូវ «អត់ធ្មត់ឲ្យបានជាអតិបរមា» រក្សាទំនាក់ទំនងបើកចំហ និងប្រើប្រាស់យន្តការគ្រប់គ្រងជម្លោះដែលមានស្រាប់ឲ្យបានពេញលេញ។
សេចក្តីថ្លែងការណ៍របស់លោកអាន់វ៉ា បានបន្ថែមថា «ម៉ាឡេស៊ីត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រជំហានដែលអាចជួយស្តារភាពស្ងប់ស្ងាត់ និងទប់ស្កាត់ឧប្បត្តិហេតុបន្ថែមទៀត»។
មេដឹកនាំម៉ាឡេស៊ី ក៏បានព្រមានដែរថា តំបន់អាស៊ីអាគ្នេយ៍ «មិនអាចអនុញ្ញាតឲ្យមានជម្លោះដែលអូសបន្លាយពេលធ្លាក់ចូលទៅក្នុងវដ្តនៃការប្រឈមមុខដាក់គ្នា» បាននោះទេ ដោយសង្កត់ធ្ងន់ថា អាទិភាពចម្បងត្រូវតែជាការបញ្ឈប់ការប្រយុទ្ធ ការការពារជនស៊ីវិល និងការវិលត្រឡប់ទៅរកការទូត ដែលមានមូលដ្ឋានលើច្បាប់អន្តរជាតិ និង «ស្មារតីភាពជាអ្នកជិតខាងដែលអាស៊ានផ្ដោតសំខាន់លើ»៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


