ព័ត៌មានអន្ដរជាតិ
ថៃ បន្តរកឃើញអ្នកឆ្លងកូវីដថ្មី ១,៣៩០ករណី និងស្លាប់៣នាក់ នៅថ្ងៃចន្ទនេះ
នៅថ្ងៃចន្ទទី១៨ខែមេសានេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍អំពីការឆ្លងថ្មីចំនួន១,៣៩០ករណីនិងអ្នកស្លាប់៣នាក់។
ក្នុងចំណោមករណីទាំងអស់ ករណីច្រើនបំផុតពោលគឺ២៩៣ករណីត្រូវបានរកឃើញនៅទីក្រុងបាងកក បន្ទាប់មកគឺឈៀងម៉ៃមាន១៩៧ករណី, ឈុនបុរី ៩៨ករណីនិងសាមុតប្រាកាន ៨២ករណី។
ស្របពេលជាមួយគ្នានោះ មានការនាំចូលពីបរទេសចំនួន៦ករណី ដោយ៥នាក់គឺជាជនជាតិថៃដែលធ្វើដំណើរមកពីប្រទេសអារ៉ាប់រួម (ម្នាក់) មកពីបារ៉ែន២នាក់និងមកពីម៉ាឡេស៊ី២នាក់។ ករណីទី៦ គឺជាជនជាតិឥណ្ឌូណេស៊ីដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា។
ទន្ទឹមនោះ អ្នកជំងឺចំនួន១០៤នាក់បានជាសះស្បើយ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទទី១៩ខែមេសានេះ ចំនួនករណីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់៤៣,៧៤២ករណី។ មនុស្សចំនួន ២៨,៧៨៧នាក់បានជាសះស្បើយ ហើយអ្នកស្លាប់កើនដល់១០៤នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ ថ្ងៃអាទិត្យនេះ ថៃរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


