Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃអាទិត្យនេះ ថៃរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន

បានផុស

នៅ

នៅថ្ងៃអាទិត្យទី១៨ខែមេសានេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍អំពីការឆ្លងថ្មីរហូតដល់ទៅ ១,៧៦៧ករណី ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង។

This image has an empty alt attribute; its file name is yq-thaicov-17042021-1024x682.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះមានករណីនាំចូលតែ២ករណីប៉ុណ្ណោះ និងមានអ្នកស្លាប់ថ្មីចំនួន២នាក់។

ក្នុងចំណោមករណីថ្មីទាំងអស់ មាន ១,៤៧៧ករណីគឺជាអ្នក ដែលពាក់ព័ន្ធទៅនឹងតំបន់មានហានិភ័យខ្ពស់ ខណៈ២៨៨ករណី ត្រូវបានរកឃើញតាមរយៈការធ្វើតេស្តសកម្ម។

This image has an empty alt attribute; its file name is bangkok-residents-get-free-covid-19-tests-at-a-city-stadium-1618647407747-3.jpg

ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន១៣៣នាក់បានជាសះស្បើយ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យទី១៨ខែមេសានេះ ចំនួនករណីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់៤២,៣៥២ករណី។ មនុស្សចំនួន ២៨,៦៨៣នាក់បានជាសះស្បើយ ហើយអ្នកស្លាប់កើនដល់១០១នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Nation

ចុចអាន៖ ឆ្លងធ្ងន់ធ្ងរពេក ប្រទេសផលិតវ៉ាក់សាំងកូវីដធំជាងគេបំផុតលើលោក ដល់ថ្នាក់អស់ថ្នាំចាក់ឲ្យប្រជាជនខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម