ព័ត៌មានអន្ដរជាតិ
EU រងការចោទថាជួយជ្រោមជ្រែងសង្គ្រាមរបស់រុស្ស៊ី ព្រោះនាំចូលឧស្ម័នពីមូស្គូកាន់តែច្រើន
រដ្ឋាភិបាលនៃបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប កំពុងប្រឈមមុខនឹងការចោទប្រកាន់ថា បានជួយផ្តល់ហិរញ្ញប្បទានដោយប្រយោលដល់សង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីទិន្នន័យថ្មីបានបង្ហាញថា សហភាពអឺរ៉ុបបាននាំចូលឧស្ម័នធម្មជាតិរាវ (LNG) ពីរុស្ស៊ីកាន់តែច្រើនកាលពីឆ្នាំមុន ដែលបង្កើតចំណូលប្រហែល ៧,២ពាន់លានអឺរ៉ូ សម្រាប់វិមានក្រឹមឡាំង។

ចុះផ្សាយនាថ្ងៃទី៨ខែមករាឆ្នាំ២០៦ The Guardian បានឲ្យដឹងថា ទោះបីជាទីក្រុងព្រុចសែល (Brussels) ប្តេជ្ញាចិត្តថានឹងបញ្ឈប់ការនាំចូលឧស្ម័ន LNG ពីរុស្ស៊ីបន្តិចម្តងៗឲ្យអស់ត្រឹមឆ្នាំ២០២៧ក៏ដោយ ប៉ុន្តែការដឹកជញ្ជូនចេញពីគម្រោង Yamal LNG របស់រុស្ស៊ីបានកើនឡើងនៅក្នុងឆ្នាំ២០២៥។ នេះបើតាមការវិភាគរបស់ក្រុមការពារបរិស្ថាន និងសិទ្ធិមនុស្ស Urgewald។ សហភាពអឺរ៉ុបបានស្រូបយកការនាំចេញសរុបរបស់គម្រោង Yamal ចំនួន ៧៦% ដែលកើនឡើងពី ៧៥,៤% កាលពីឆ្នាំមុន។
ឧស្ម័ន LNG ជាង ១៥លានតោន ត្រូវបានបញ្ជូនទៅកាន់កំពង់ផែអឺរ៉ុបពីគម្រោងដែលមានមូលដ្ឋាននៅតំបន់អាកទិកមួយនេះ ដែលវានៅតែជាប្រភពចំណូលថាមពលដ៏សំខាន់របស់រុស្ស៊ី បើទោះបីជាលំហូរឧស្ម័នតាមបំពង់បង្ហូរទៅកាន់អឺរ៉ុបបានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីការឈ្លានពានរបស់ទីក្រុងមូស្គូលើអ៊ុយក្រែនក៏ដោយ។
ក្រុម Urgewald បានលើកឡើងថា កំពង់ផែអឺរ៉ុប និងក្រុមហ៊ុនដឹកជញ្ជូនដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាប្រតិបត្តិការរបស់គម្រោង Yamal។ ក្រុមហ៊ុន Seapeak ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស និងក្រុមហ៊ុន Dynagas របស់ក្រិច បានដឹកជញ្ជូនជាង ៧០% នៃការនាំចេញ LNG ដោយប្រើប្រាស់នាវាដឹកប្រេងប្រភេទ Arc7 ដែលជាប្រភេទនាវាពុះបំបែកទឹកកកពិសេស សាងសង់ឡើងសម្រាប់គម្រោងមួយនេះ។
ប្រទេសបារាំងបានក្លាយជាអ្នកនាំចូលដ៏ធំបំផុត ដោយបានទទួលឧស្ម័ន ៦,៣លានតោនក្នុងឆ្នាំ២០២៥ ខណៈដែលស្ថានីយ Zeebrugge របស់ប្រទេសបែលហ្ស៊ិកបានចាត់ចែងឧស្ម័នចំនួន ៤,២លានតោន។ ចំណែកឯក្រុមហ៊ុន TotalEnergies របស់បារាំង នៅតែជាអ្នកវិនិយោគធំនៅក្នុងគម្រោង Yamal។

រហូតមកដល់ពេលនេះ សហភាពអឺរ៉ុបបានបដិសេធដាក់បម្រាមដាច់ខាតលើឧស្ម័ន LNG ពីរុស្ស៊ី ដោយលើកឡើងពីកង្វល់ផ្នែកសន្តិសុខថាមពល ជាពិសេសនៅក្នុងតំបន់អឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត។ ចំណែកចក្រភពអង់គ្លេសបាននិយាយថា ខ្លួនគ្រោងនឹងរឹតបន្តឹងសេវាកម្មដែនសមុទ្រសម្រាប់នាវាដែលដឹកជញ្ជូនឧស្ម័ន LNG របស់រុស្ស៊ីនៅចុងឆ្នាំ២០២៦នេះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


