Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះម៉ាក«doomsday plane»របស់​អាមេរិក​ចុះ​ចត​នៅ​ LA បង្ក​ក្តី​បារម្ភ​​​ខ្លាំងក្នុង​រឿងសន្តិសុខ​​

បានផុស

នៅ

យន្ត​ហោះ​​ដែល​​ត្រូវ​បាន​​គេ​​ដាក់​​ឈ្មោះ​​ថា «Doomsday» ឬយន្តហោះ​នៃ​ថ្ងៃ​វិនាស ដ៏​គួរ​ឱ្យ​ភ័យ​ខ្លាច​របស់ដែលដឹក​​​​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ លោក Pete Hegseth ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុងអាកាស​យាន​ដ្ឋាន​ Los Angeles (LAX) កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ដែល​ភាព​តាន​តឹង​ជា​សកល​បាន​កើន​ឡើង​យ៉ាង​ខ្លាំង។ ការ​ប្រទះ​​ឃើញ​នេះ​ បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ងឿង​ឆ្ងល់​ថា ​«ហេតុ​អ្វី​បាន​ជា​យន្ត​ហោះ​ ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ពេល​នេះ?»​​។

យន្តហោះម៉ាក Boeing ៧៤៧ E-៤B ។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​ឱ្យ​ដឹង​ថា គេ​​បាន​ឃើញ​វីដេអូ​ពី​បណ្តាញ​សង្គម​ X របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ បាន​បង្ហោះ​វីដេអូ​នៃ​យន្ត​ហោះ​ម៉ាក​នេះ​ មក​ដល់ព្រលាន​ LAX នៅ​ព្រឹក​ថ្ងៃព្រ​ហស្បតិ៍​។

យោង​តាម​សារព័ត៌មាន MSN News បាន​ឱ្យ​ដឹង​ថា គណនី​​ X នោះ​បាន​​បង្ហោះ​​ខ្លឹម​សារ​ថា​​៖ «អ្វី​ដែល​គេ​ជឿ​ថា ​ជា​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​ជើង​ហោះ​ហើរ​រយៈ​ពេល ៥១ឆ្នាំ​របស់យន្ត​ហោះ​ម៉ាក​ Boeing ៧៤៧ E-៤B Nightwatch ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា «Doomsday Plane» ។ យន្ត​ហោះ​នេះ​បាន​បង្ហាញ​ខ្លួន​នៅ​ព្រលាន​ LAX អំឡុង​ពេល​ការ​ផ្សាយ​បន្ត​ផ្ទាល់​វីដេអូ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ ហើយ​ទំនង​ជា​នឹង​ក្លាយ​ជា​ចំណុច​លេច​ធ្លោ​ នៃ​ឆ្នាំ២០២៦»។​

លើស​ពី​នេះ យន្តហោះ​ម៉ាក​ Boeing E-៤B Nightwatch គឺ​ជា​មជ្ឈ​មណ្ឌល​បញ្ជា​ពេញ​លេញ​ ​ដែល​ត្រូវ​បាន​រចនា​ឡើង​ ដើម្បី​ការពារ​សហ​រដ្ឋ​អាមេរិក​ពី​ការ​​វាយ​ប្រហារ​ដោយ​មហន្តរាយ​ ហើយ​ថែម​ទាំង​អាច​ទប់​ទល់​នឹង​ឥទ្ធិពល​នៃ​ការ​ផ្ទុះ​នុយ​ក្លេ​អ៊ែរ។ មិន​តែ​ប៉ុណ្ណោះ វា​គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធ​សាស្ត្រ​របស់​ប្រទេស​ ក្នុង​ការ​រក្សា​សណ្តាប់​ធ្នាប់​នៃ​សង្គ្រាម​នុយ​ក្លេ​អ៊ែរ​ជា​យថាហេតុ​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ការ​រចនា​ឡើង​ជា​ប៉ុស្តិ៍​បញ្ជា​ការ​ជាតិ​នៅ​លើ​អាកាស​របស់​យោធា​សហរដ្ឋ​អាមេរិក​ E-៤B ត្រូវ​បាន​សាង​សង់​ឡើង​ដើម្បី​ផ្លាស់​ប្តូរ​ទី​តាំង​រវាង​ទីតាំង​នានា​តាម​តម្រូវ​កា​រ ដោយ​​រក្សា​បាន​នូវ​ភាព​ការ​​​បញ្ជា និង​ការ​ត្រៀម​ប្រតិបត្តិ​ការ​នៅ​ក្នុង​ស្ថាន​ភាព​ផ្សេងៗ​គ្នា​។៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម