ព័ត៌មានអន្ដរជាតិ
ជនស៊ីវិលអ៊ុយក្រែនជាង២៥០០នាក់ស្លាប់ក្នុងការវាយប្រហារពីរុស្ស៊ី ក្នុងឆ្នាំ២០២៥
របាយការណ៍របស់អង្គការសហប្រជាជាជតិ បានបង្ហាញឲ្យឃើញថា ប្រជាជនអ៊ុយក្រែនរស់នៅក្នុងការភ័យខ្លាចដោយសារតែការវាយប្រហាររបស់រុស្ស៊ីគ្មានរើស និងការបែងចែកទីតាំងរវាងយោធានិងស៊ីវិលឡើយ។ ប្រជាជនស៊ីវិលអ៊ុយក្រែនបានស៊ូទ្រាំខ្លាំងណាស់ក្នុងជីវិតរបស់ពួកគេ និងអ្នកខ្លះទៀតក៏បានស្លាប់ ចាប់តាំងពីរុស្ស៊ីចាប់ផ្តើមវាយលុកពេញប្រទេសរបស់ខ្លួនក្នុងឆ្នាំ២០២២។
សម្រាប់ឆ្នាំ២០២៥ដែលទើបកន្លងទៅនេះ តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ប្រជាជនស៊ីវិលអ៊ុយក្រែនប្រហែល ២៥០០នាក់ បានបាត់បង់ជីវិត។ នេះបើតាមរបាយការណ៍ដែលចេញផ្សាយដោយអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ។

ការផ្សាយរបស់ CNN បានឱ្យដឹងថា ក្រុមបេសកកម្មឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅអ៊ុយក្រែនលើកឡើងថា ខ្លួនបានផ្ទៀងផ្ទាត់តួលេខ មានជនស៊ីវិលចំនួន ២ ៥១៤នាក់ ត្រូវបានសម្លាប់ និង ១២ ១៤២នាក់ បានរងរបួស នៅក្នុងអំពើហិង្សា ជម្លោះប្រទេសអ៊ុយក្រែនក្នុងឆ្នាំ២០២៥ ស្ទើរតែទាំងអស់នៃជនស៊ីវិល ស្ថិតនៅក្នុងការវាយប្រហាររបស់រុស្ស៊ីទៅនឹងតំបន់ដែលជាជម្រករបស់ពួកគេ។
របាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញយ៉ាងច្បាស់ថា គ្មានកន្លែងណាក្នុងប្រទេសអ៊ុយក្រែនមានសុវត្ថិភាពនោះទេ ជាងមួយភាគបីនៃជនស៊ីវិលដែលត្រូវបានសម្លាប់ និងរងរបួស ស្ថិតនៅក្នុងតំបន់ពីជួរមុខ ពេលដែលរុស្ស៊ីវាយប្រហារប្រទេសអ៊ុយក្រែន។
គួរឱ្យដឹងផងដែរថា ប្រទេសរុស្ស៊ីបានបង្កើនយុទ្ធសាស្រ្តវាយប្រហារតាមអាកាសរបស់ខ្លួនយ៉ាងខ្លាំង ប្រឆាំងនឹងទីក្រុងនានារបស់អ៊ុយក្រែនក្នុងឆ្នាំ២០២៥ ដោយបានធ្វើភេរវកម្មជាប្រចាំដល់ប្រជាជនស៊ីវិលជាមួយនឹងការវាយប្រហារដោយដ្រូន(យន្តហោះគ្មានមនុស្សបើក) និងមីស៊ីល។
លើសពីនេះទៅទៀត អង្គការសហប្រជាជាតិលើកឡើងថា ចំនួននៃការស្លាប់ជនស៊ីវិលដែលបានចងក្រងជាឯកសារនៅអ៊ុយក្រែន កាលពីឆ្នាំមុនគឺ ៣១ភាគរយ ខ្ពស់ជាងឆ្នាំ២០២៤ និង ៧០ភាគរយ ខ្ពស់ជាងឆ្នាំ២០២៣ ។
តែយ៉ាងណា នាពេលកន្លងមកអង្គការសហប្រជាជាតិលើកឡើងថា៖ «តួលេខជាក់ស្តែងទំនងជាខ្ពស់ជាងនេះ ចំពោះការស្លាប់ជនស៊ីវិលនៅអ៊ុយក្រែន ដោយសាររបាយការណ៍ជាច្រើនកំពុងស្ថិតក្នុងការរង់ចាំ ដើម្បីបញ្ជាក់»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


