ព័ត៌មានអន្ដរជាតិ
រុស្ស៊ីរៀបគម្រោងវាយប្រហារបណ្តាញរោងចក្រនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប
ភ្នាក់ងារចារកម្ម និងប្រភពរដ្ឋាភិបាលអ៊ុយក្រែន បានព្រមានអំពីការវាយប្រហាររបស់រុស្ស៊ីដែលជិតកើតមាន លើគោលដៅបណ្តាញខ្សែបញ្ជូនអគ្គិសនីភ្ជាប់ទៅកាន់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia (ZNPP) ដែលជារោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតនៅអឺរ៉ុប។

យោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២៦ដោយ Fox News ការវាយប្រហារនេះត្រូវបានគេរំពឹងថានឹងផ្តោតលើហេដ្ឋារចនាសម្ព័ន្ធបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ជាជាងការវាយប្រហារដោយផ្ទាល់លើឡនុយក្លេអ៊ែរ ដែលជាយុទ្ធសាស្ត្រកាត់ផ្តាច់រោងចក្រពីបណ្តាញអគ្គិសនីជាតិរបស់អ៊ុយក្រែន ដើម្បីបង្ខំឲ្យមានការយល់ព្រមលើលក្ខខណ្ឌនយោបាយ។
ភ្នាក់ងារចារកម្មអ៊ុយក្រែន (HUR) បានបញ្ជាក់ថា រុស្ស៊ីកំពុងពិចារណាវាយប្រហារលើស្ថានីយអគ្គិសនីយុទ្ធសាស្ត្រ ដើម្បីបង្ខំឲ្យអ៊ុយក្រែនទទួលយក «លក្ខខណ្ឌចុះចាញ់»។ ទោះបីជាឡនុយក្លេអ៊ែរទាំង៦ត្រូវបានបិទជាបណ្តោះអាសន្ន និងមិនបានផលិតថាមពលក៏ដោយ ក៏រោងចក្រនេះនៅតែត្រូវការការផ្គត់ផ្គង់អគ្គិសនីពីខាងក្រៅជាប្រចាំ ដើម្បីដំណើរការប្រព័ន្ធត្រជាក់ និងប្រព័ន្ធសុវត្ថិភាពសំខាន់ៗ។ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានព្រមានម្តងហើយម្តងទៀតថា ការរំខានណាមួយដល់ការផ្គត់ផ្គង់ថាមពលពីខាងក្រៅ នឹងបង្កឲ្យមានហានិភ័យធ្ងន់ធ្ងរនៃគ្រោះថ្នាក់នុយក្លេអ៊ែរ។
ការគំរាមកំហែងនេះ កើតឡើងចំពេលដែលមានបទឈប់បាញ់ក្នុងតំបន់មួយដែលសម្របសម្រួលដោយ IAEA កាលពីថ្ងៃទី១៦ខែមករា ដើម្បីអនុញ្ញាតឲ្យអ្នកបច្ចេកទេសអ៊ុយក្រែនជួសជុលខ្សែបញ្ជូនអគ្គិសនីបម្រុងដែលបានខូចខាត។
ទន្ទឹមនឹងនេះ របាយការណ៍បានបង្ហាញថា ទីក្រុងមូស្គូបានចេញការព្រមានថា ខ្លួននឹងវាយប្រហារលើមជ្ឈមណ្ឌលថាមពលក្នុងទីក្រុងកៀវ ប្រសិនបើអ៊ុយក្រែននៅតែបន្តវាយប្រហារលើរោងចក្រចម្រាញ់ប្រេង និងនាវាដឹកប្រេងរបស់រុស្ស៊ី។ ជាមួយនឹងសីតុណ្ហភាពធ្លាក់ចុះដល់-២០អង្សាសេ ស្ថានភាពមនុស្សធម៌នៅតែបន្តអាក្រក់ទៅៗ ដែលធ្វើឲ្យប្រជាជនអ៊ុយក្រែនរាប់លាននាក់រស់នៅខ្វះកម្តៅ ទឹកស្អាត និងអគ្គិសនីប្រើប្រាស់ក្នុងរដូវរងារ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


