Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ រកឃើញថា បេក្ខជនបោះឆ្នោតសភា១០រូបដែលពាក់ព័ន្ធ Scam គឺមកពីគណបក្សតែមួយ

បានផុស

នៅ

រឿងអាស្រូវអ្នកនយោបាយថៃពាក់ព័ន្ធជាមួយ ក្រុម Scammer នៅតែកំពុងញាំញីប្រទេស ដោយមានការរកឃើញអ្នកប្រព្រឹត្តិខុសច្បាប់ជាបន្តបន្ទាប់ ហើយឥឡូវនេះក៏មានការបញ្ជាក់យ៉ាងច្បាស់ដែរថា បេក្ខជនបោះឆ្នោតសភា១០រូបដែលពាក់ព័ន្ធ Scam គឺមកពីគណបក្សតែមួយ ដ្បិតមិនទម្លាយឈ្មោះបក្សណាក៏ដោយ។

រដ្ឋសភាថៃ (រូបថត៖ Reuters)

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃពុធទី២១ខែមករាឆ្នាំ២០២៦, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថលនិងសង្គម Chaichanok Chidchob បានឆ្លើយតបទៅសំណួរអ្នកកាសែត ពាក់ព័ន្ធមន្ត្រីដែលជាប់បណ្តាញ Scammer គ្រឿងញៀននិងល្បែងអនឡាញ ហើយនៅពេលអ្នកកាសែតសួរថា តើបេក្ខជនទាំង១០រូបដែលលោកថានឹងទម្លាយឈ្មោះនាពេលឆាប់ៗនោះ ពិតជាមកពីគណបក្សតែមួយមែនទេ? រដ្ឋមន្ត្រីរូបនេះឆ្លើយថា៖ «ជាការពិត»។

លោក Chaichanok អះអាងថា មិនយូរទេឈ្មោះរបស់អ្នកទាំង១០នឹងត្រូវទម្លាយជាសាធារណៈ ប៉ុន្តែពេលនេះ ការស៊ើបអង្កេតកំពុងបន្ត ហើយលោកបានធានាដល់សាធារណៈជនថា នឹងមានការលាតត្រដាង មិនលាក់ឡើយ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថលនិងសង្គម Chaichanok Chidchob (រូបថត៖ Bangkok Post)

កាលពីដើមខែមករា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ Rutthaphon Naowarat ក៏ទម្លាយអំពីរឿងនេះដែរ ហើយប្រកាសថា ឆាប់ៗ នឹងមានការវាយឆ្មក់ព្រមទាំងចាប់ខ្លួនអ្នកទាំង១០ ក្នុងប្រតិបត្តិការរបស់ប៉ូលិសថៃ សហការជាមួយប៉ូលិស Cyber។

អាជ្ញាធរថៃសន្និដ្ឋានថា លុយដែលបានមកពីសកម្មភាពខុសច្បាប់ទាំងនេះ គឺត្រូវបានយកមកប្រើប្រាស់ដើម្បីទិញសន្លឹកឆ្នោត ជួយដល់បក្សនយោបាយ ឬបេក្ខជនមួយចំនួន ដើម្បីឲ្យពួកគេមានអំណាច និងការពារអាជីវកម្មខុសច្បាប់ទាំងនោះវិញនៅពេលក្រោយ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម