ព័ត៌មានអន្ដរជាតិ
ការស្ទង់មតិនៅថៃ៖ គណបក្សប្រជាជនកំពុងនាំមុខដាច់ ចំណែកភឿថៃ ឈរលំដាប់លេខ២
ស្របពេលថ្ងៃបោះឆ្នោតកាន់តែខិតមកជិត គណបក្សនយោបាយទាំងឡាយនៅក្នុងប្រទេសថៃ កំពុងខិតខំឃោសនារកសំឡេងឆ្នោតដោយដាក់ចេញគោលនយោបាយ ដើម្បីទាក់ទាញប្រជាប្រិយភាព ខណៈការស្ទង់មតិចុងក្រោយបំផុតនេះ បង្ហាញថា គណបក្សប្រជាជន កំពុងមានសំឡេងនាំមុខសឹងគ្រប់គោលនយោបាយ។ នេះបើតាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃចន្ទទី១៩ខែមករាឆ្នាំ២០២៦។

ការស្ទង់មតិរបស់ Suan Dusit ដែលធ្វើឡើងលើមនុស្ស ២ ៥៨៦ នាក់ទូទាំងប្រទេស ចន្លោះថ្ងៃទី ១៣ ដល់ ១៦ ខែមករា បង្ហាញថា គណបក្ស ប្រជាជន កំពុងនាំមុខដាច់នៅក្នុងជម្រើសគោលនយោបាយធំៗចំនួន ៤ ក្នុងចំណោម ៥ ខណៈគណបក្សភឿថៃ កំពុងតាមពីក្រោយ នៅលំដាប់ទី២។
ក្នុងចំណោមគោលនយោបាយទាំង៥ គឺគណបក្សប្រជាជនបាននាំមុខគេចំនួន៤បាត់ទៅហើយ ក្នុងនោះមានដូចជា៖វិស័យអប់រំ ៤៣.៩៣%, ការប្រឆាំងអំពើពុករលួយ ៣៩.៨៩%, នយោបាយនិងសន្តិសុខ ៣៨.១៤% និងវិស័យកសិកម្ម ៣៥.៨២% ចំណែកគោលនយោបាយតែមួយគត់ដែលគណបក្សភឿថៃ នាំមុខគឺតម្លៃទំនិញ និងសេដ្ឋកិច្ចគ្រួសារ ដែលទទួលបានសំឡេងគាំទ្រ ៣៥.៦៣%។

បើបើនិយាយពីសំឡេងគាំទ្រសម្រាប់សន្លឹកឆ្នោតបញ្ជីឈ្មោះបក្ស (Party-list) វិញ ការស្ទង់មតិបង្ហាញថា គណបក្សប្រជាជនមានសំឡង ៣៤.១១% បើប្រៀបធៀបគណបក្សភឿថៃ ដែលមានត្រឹម១៨.៣៧% ប៉ុណ្ណោះ។
ទន្ទឹមនោះ បើនិយាយពីការគាំទ្រសមាជិកសភាមណ្ឌលវិញ គណបក្សប្រជាជនក៏កំពុងនាំមុខដាច់ដែរ ដោយមានសំឡេង ៣៣.១៤% បើធៀបនឹងសំឡេង ១៩.៤៩% របស់បក្សភឿថៃ។

ងាកទៅមើលការស្ទង់មតិរបស់ Nida វិញ, គណបក្សប្រជាជន កំពុងនាំមុខដាច់នៅក្នុងខេត្តឈៀងម៉ៃ ដែលជាមណ្ឌលធ្លាប់តែគណបក្សភឿថៃ ធ្លាប់ប្រមូលបានសំឡេងលើសលុបតាំងពីដើមមក។ លោក Natthaphong Ruengpanyawut មេបក្សប្រជាជន ទទួលបានការគាំទ្រដល់ទៅ ៣១.៤០% ឯណោះក្នុងនាមជាបេក្ខភាពនាយករដ្ឋមន្ត្រីដែលគេពេញចិត្តបំផុត។
សូមជម្រាបថា ការបោះឆ្នោតសកលនៅប្រទេសថៃ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ដែលវាជាការបោះឆ្នោតមុនអាណត្តិ ក្រោយការរំលាយសភាកាលពីខែធ្នូ ឆ្នាំ ២០២៥។
លទ្ធផលបណ្តោះអាសន្ន នឹងត្រូវប្រកាសនៅយប់ថ្ងៃបោះឆ្នោតនោះតែម្ដង។ តាមច្បាប់បោះឆ្នោតថៃ គណៈកម្មាធិការរៀបចំការបោះឆ្នោត មានពេលរហូតដល់ ៦០ ថ្ងៃ ដើម្បីត្រួតពិនិត្យ និងប្រកាសលទ្ធផលជាផ្លូវការ។ ដូច្នេះ លទ្ធផលផ្លូវការអាចនឹងត្រូវប្រកាសយ៉ាងយូរបំផុតត្រឹមដើមខែមេសា ឆ្នាំ២០២៦៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


