ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ប្រកាសអាសន្នទូទាំងប្រទេស ត្រៀមទទួលការសងសឹកពី អ៊ីរ៉ង់
លែងគំរាមទៀតហើយ ពេលនេះ អ៊ីស្រាអែល សម្រេចចិត្តបើកប្រតិបត្តិការវាយអ៊ីរ៉ង់ នៅក្នុងអ្វីដែលរដ្ឋមន្ត្រីការពារជាតិ Israel Katz អះអាងថា ជា «ការវាយប្រហារបង្ការទុកជាមុន» ហើយក៏ប្រកាសអាសន្នទូទាំងប្រទេសផងដែរ ត្រៀមទទួលការសងសឹកពី អ៊ីរ៉ង់។

តាមការផ្សាយរបស់ BBC នៅថ្ងៃសៅរ៍ទី២៨ខែកុម្ភៈឆ្នាំ២០២៦ អ៊ីស្រាអែល បានបាញ់មីស៊ីលចូលទីក្រុងតេហេរ៉ង់ ដោយគេឮស្នូរផ្ទុះយ៉ាងខ្លាំងជាច្រើនលើក ខណៈភ្លាមៗអាមេរិក មិនទាន់និយាយអ្វីទេ។
តាមរយៈរូបភាពដែលចែកចាយលើបណ្តាញសង្គម គេឃើញផ្សែងហុយខ្មួលខ្មាញ់ក្នុងទីក្រុងតេហេរ៉ង់ ប៉ុន្តែគេមិនដឹងឡើយថាតើមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei នៅទីណា។
ទន្ទឹមនោះដែរ លោក Katz បានប្រកាសដាក់ច្បាប់ក្នុងគ្រាអាសន្នពិសេសនៅទូទាំងប្រទេសអីស្រាអែល ជាមួយនឹងការអះអាងច្បាស់ៗថា ១០០% អ៊ីរ៉ង់ នឹងសងសឹកវិញជាក់ជាមិនខានក្នុងពេលដ៏ខ្លី។
សំឡេងស៊ីរ៉ែនប្រកាសអាសន្ន បានបន្លឺឡើងទូទាំងប្រទេសអ៊ីស្រាអែលរួចទៅហើយ ចំណែកពលរដ្ឋរបស់ខ្លួន ក៏ត្រូវព្រមានឲ្យត្រៀមលក្ខណៈរកកន្លែងសុវត្ថិភាពផងដែរ ព្រោះអ៊ីរ៉ង់នឹងវាយបក ខណៈដែនអាកាសលើប្រទេសអ៊ីស្រាអែល ត្រូវបានបិទមិនឲ្យមានជើងហោះហើរលក្ខណៈស៊ីវិលឆ្លងកាត់ឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


