ព័ត៌មានអន្ដរជាតិ
មកស្គាល់អាវុធទំនើបៗដែលអ៊ីរ៉ង់កំពុងប្រើប្រាស់ក្នុងសមរភូមិឆ្នាំ២០២៦នេះ!
ក្នុងសប្តាហ៍ដំបូងនៃខែមីនាឆ្នាំ២០២៦នេះ សង្គ្រាមរវាងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តអាមេរិក-អ៊ីស្រាអែល បានឈានដល់កម្រិតបច្ចេកវិទ្យាយោធាខ្ពស់បំផុតដែលមិនធ្លាប់មាន។ ដើម្បីឆ្លើយតបនឹងប្រតិបត្តិការ «Epic Fury» របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងការវាយប្រហាររបស់អ៊ីស្រាអែល ទីក្រុងតេហេរ៉ង់បានបញ្ចេញឃ្លាំងអាវុធយុទ្ធសាស្ត្ររបស់ខ្លួនយ៉ាងពេញទំហឹង។

១. អាវុធល្បឿនលឿនជាងសំឡេង និងមីស៊ីលបាលិស្ទិក
អ៊ីរ៉ង់បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលដោយការប្រើប្រាស់មីស៊ីល Fattah-2 ដែលជាប្រភេទអាវុធល្បឿនលឿនជាងសំឡេង (Hypersonic Glide Vehicle) ជាលើកដំបូងក្នុងសមរភូមិពិត ដើម្បីកម្ទេចរ៉ាដាការពារអាកាស Arrow-3។ ជាមួយគ្នានេះ មីស៊ីល Kheibar Shekan និង Khorramshahr-4 (បំពាក់ក្បាលគ្រាប់បែកចង្កោម) ត្រូវបានបាញ់សំដៅទៅលើទីក្រុងតេអាវីវ និងមូលដ្ឋានទ័ពអាកាស Nevatim។ នេះបើតាមការផ្សាយរបស់ទស្សនាវដ្ដី Military Watch។
២. ដ្រូនអត្តឃាត និងដ្រូនស៊ើបការណ៍
តាមរបាយការណ៍ចុះផ្សាយដោយ Indian Express ក្រៅពី Shahed-136 ដែលគេស្គាល់ទូទៅ អ៊ីរ៉ង់បានដាក់ពង្រាយដ្រូន Shahed-101 ជំនាន់ថ្មីដែលមានទំហំតូចជាងមុន និងពិបាកចាប់ដោយរ៉ាដា។ នៅលើសមរភូមិរយៈកម្ពស់ខ្ពស់ ដ្រូន Shahed-147 ត្រូវបានប្រើសម្រាប់ស៊ើបការណ៍ និងកំណត់គោលដៅបើកផ្លូវឲ្យមីស៊ីលគ្រូស Paveh-700 វាយប្រហារលើនាវាដឹកប្រេងក្នុងសមុទ្រអារ៉ាប់។
៣. សង្គ្រាមអេឡិចត្រូនិក និងការការពារអាកាស
យោធាអ៊ីរ៉ង់បានប្រើប្រាស់ប្រព័ន្ធ Bavar-373 រួមជាមួយមីស៊ីល Sayyad-4B ដើម្បីព្យាយាមស្ទាក់ចាប់យន្តហោះបំបាំងកាយ F-35។ អ្វីដែលសំខាន់បំផុតនោះគឺការប្រើប្រាស់ សង្គ្រាមអេឡិចត្រូនិក (Electronic Warfare) ដើម្បីបង្អាក់ប្រព័ន្ធ GPS របស់មីស៊ីល Tomahawk អាមេរិក និងការប្រើប្រាស់នាវា Makran ជាមូលដ្ឋានទ័ពអាកាសចល័តនៅកណ្តាលសមុទ្រ។ នេះបើតាមការចុះផ្សាយរបស់ Legacy IAS៕

ប្រែសម្រួល៖ ឈាង
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


