Connect with us

ព័ត៌មានអន្ដរជាតិ

អង្គការសិទ្ធិមនុស្ស៖ ជនស៊ីវិលស្លាប់លើស ១ ០០០នាក់ហើយ ក្នុងសង្គ្រាមនៅអ៊ីរ៉ង់ 

បានផុស

នៅ

តួលេខចុងក្រោយបំផុតពីក្រុមសិទ្ធិមនុស្សបានបង្ហាញថា គិតត្រឹមរសៀលថ្ងៃពុធទី៤ខែមីនា តួលេខជនស៊ីវិលបាត់បង់ជីវិតក្នុងសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ បានកើនលើស ១ ០០០នាក់ហើយ។

(រូប៖ Reuters)

តាមការផ្សាយរបស់ BBC ដែលបានទិន្នន័យពីក្រុមសិទ្ធិមនុស្សមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ​(HRANA), ជនស៊ីវិលចំនួន ១ ០៩៧នាក់ហើយ ត្រូវបានសម្លាប់ បើគិតចាប់តាំងពីថ្ងៃទី២៨ខែកុម្ភៈមក។

ក្នុងនោះគេដឹងថា ហេតុការណ៍សម្លាប់មនុស្សដ៏រន្ធត់មួយ បានកើតឡើងនៅសាលារៀនក្នុងតំបន់ ​Minab ភាគខាងត្បូង ដែលអ៊ីស្រាអែលវាយប្រហារសម្លាប់មនុស្ស១៥៣នាក់ មានទាំងកុមារផងដែរ។

(រូប៖ Reuters)

សម្រាប់ទិន្នន័យរបស់ HRANA​, ក្នុងចំណោមមនុស្សស្លាប់ទាំង១ ០៩៧នាក់ គឺមាន១៨១នាក់ជាកុមារអាយុក្រោម១០ឆ្នាំ ហើយបើនិយាយពីជនស៊ីវិលរងរបួសវិញ គឺមាន ៥ ៤០២នាក់ បូករួមទាំងកុមារប្រមាណ១០០នាក់ផងដែរ។

សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល បានបើកការវាយប្រហាររួមគ្នាទ្រង់ទ្រាយធំលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ដោយផ្ដោតសំខាន់លើទីតាំងនុយក្លេអ៊ែរ ឃ្លាំងមីស៊ីល-ដ្រូន និងទីបញ្ជាការដ្ឋានរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC)។

(រូប៖ Reuters)

ប្រតិបត្តិការនោះ ឈានដល់ការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei និងមន្ត្រីកំពូលៗច្រើននាក់ថែមទៀតផង។

ជាការសងសឹក អ៊ីរ៉ង់បានបាញ់មីស៊ីលរាប់រយគ្រាប់ទៅលើប្រទេសអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រធ្វើឲ្យសង្គ្រាមកាន់តែរីករាលដាល៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម