ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីអ៊ីរ៉ង់៖ សង្រ្គាមនៅអ៊ីរ៉ង់ចាំបាច់ត្រូវតែបញ្ឈប់ជាបន្ទាន់
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian លើកឡើងកាលពីថ្ងៃសៅរ៍ ថា សង្រ្គាមនៅអ៊ីរ៉ង់ដែលបានបើកការវាយប្រហារដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលចាំបាច់ត្រូវតែបញ្ឈប់ជាបន្ទាន់ ដើម្បីបញ្ចប់សង្គ្រាមនិងជម្លោះក្នុងតំបន់។ នេះបើតាមស្ថានទូតអ៊ីរ៉ង់ប្រចាំប្រទេសឥណ្ឌា បង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ។
យោងតាមភ្នាក់ងាររ៉យទ័រផ្សាយថ្ងៃទី២២ ខែមីនា ការលើកឡើងនេះធ្វើឡើង បន្ទាប់ពី លោក Pezeshkian បានឆ្លើយឆ្លងជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi តាមរយៈទូរស័ព្ទកាលពីម្សិលមិញ។
លោក Pezeshkian ប្រាប់ លោក Modi ថា៖ « គួរតែមានការធានា ដើម្បីទប់ស្កាត់ការកើតឡើងវិញនៃការឈ្លានពានបែបនេះនាពេលអនាគត»។

លោកក៏បានអំពាវនាវដល់ប្លុក BRICS នៃសេដ្ឋកិច្ចកំពុងរីកចម្រើនសំខាន់ៗ នឹងដើរតួនាទីឯករាជ្យក្នុងការបញ្ឈប់ការឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់។
យោងតាមស្ថានទូតអ៊ីរ៉ង់ប្រចាំប្រទេសឥណ្ឌា ប្រធានាធិបតីអ៊ីរ៉ង់បានស្នើឡើងនូវក្របខណ្ឌសន្តិសុខក្នុងតំបន់ រួមមានប្រទេសអាស៊ីខាងលិច ដើម្បីធានាសន្តិភាពដោយគ្មានការជ្រៀតជ្រែកពីបរទេស។
ចំណែកនៅក្នុងការបង្ហោះដាច់ដោយឡែកមួយលើបណ្តាញសង្គម X កាលពីព្រឹកថ្ងៃសៅរ៍ លោក Modi លើកឡើងថា៖ « ប្រទេសឥណ្ឌាបានថ្កោលទោសអ៊ីរ៉ង់លើការវាយប្រហារ ចំពោះហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅមជ្ឈិមបូព៌ា។ យើងក៏នឹងការពិភាក្សាជាមួយ លោក Pezeshkian ផងដែរ»។
នាយករដ្ឋមន្ត្រីឥណ្ឌាបានបញ្ជាក់ជាថ្មីពីសារៈសំខាន់នៃការការពារសេរីភាពនៃការធ្វើនាវាចរណ៍ និងធានាថាផ្លូវដឹកជញ្ជូននៅតែបើកចំហ ហើយមានសុវត្ថិភាព។
នៅក្នុងសង្រ្គាមអ៊ីរ៉ង់ ដោយផ្អែកលើការពិគ្រោះយោបល់ និងពិភាក្សារបស់លោកជាមួយមេដឹកនាំពិភពលោកជាច្រើន លោក Modi បានសង្កត់ធ្ងន់ថា៖ « ការជ្រើសរើសផ្លូវនៃការបង្កសង្គ្រាមមិនមែនជាផលប្រយោជន៍ឡើយ ដូច្នេះគ្រប់ភាគីទាំងអស់គួរតែឈានទៅរកសន្តិភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»៕
ប្រែសម្រួល៖ ណឺ មិនា
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


